ព័ត៌មានអន្តរជាតិ

ស្លាប់ជនអន្តោប្រវេសន៍ តិចបំផុតចំនួន ៤៩នាក់ បន្ទាប់ពីមានករណី ក្រឡាប់រថយន្តនៅម៉ិកស៊ិក

ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់ ជនអន្តោប្រវេសន៍ចំនួន ៤៩នាក់បានបាត់បង់ជីវិត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរថយន្តសណ្តោងចំនួន១ គ្រឿងបានក្រឡាប់ នៅភាគខាងត្បូង នៃប្រទេសម៉ិកស៊ិក ។

ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា រថយន្តដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ភាគច្រើនមកពីអាមេរិកកណ្តាល បានក្រឡាប់នៅលើផ្លូវហាយវេស៏ នៅជិតរដ្ឋ Tuxtla Gutierrez រដ្ឋ Chiapas ភាគខាងត្បូងប្រទេសនេះ ។

លោក Luis Manuel Garcia ប្រធានទីភ្នាក់ងារខាងលើ បានលើកឡើងថា ពលរដ្ឋផ្សេងទៀតចំនួន ៥៨នាក់ បានរងរបួស ជាមួយគ្នានេះដែរ ចំនួន៣នាក់មានស្ថានភាពធ្ងន់ធ្ងរ ។

ផ្ទាំងពាណិជ្ជកម្ម

លោក Garcia បានលើកឡើងថា ដោយសារកំហុសបច្ចេកទេស រថយន្តបានបុកនឹងជញ្ជាំង ដាក់បង្ខាំងផ្លូវនៅមុនពេលបុក នឹងអ្នកដំណើរឆ្លងស្ពាន ដែលនាំឲ្យរថយន្តហោះក្រឡាប់តែម្តង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×