ព័ត៌មានអន្តរជាតិ

អង់គ្លេស៖ រុស្ស៊ី នឹងត្រូវបង់ពិន័យសេដ្ឋកិច្ច “ធ្ងន់ធ្ងរ” ក្នុងករណីមានការឈ្លានពានប្រឆាំងនឹងប្រទេសជិតខាង

បរទេស៖ វិមានក្រឹមឡាំង, ក្រសួងការបរទេសរុស្ស៊ី និងយោធារបស់ប្រទេសនេះ បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលទីក្រុងមូស្គូ គ្មានចេតនា “ឈ្លានពាន” នរណាម្នាក់ ចំពេលប៉ុន្មានសប្តាហ៍នៃការអះអាងដ៏ខ្លាំងក្លាដោយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោកខាងលិចថា រុស្ស៊ីប្រហែលជាកំពុងរៀបចំការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានព្រមានថា រាល់ការលុកលុយរបស់រុស្ស៊ី ចូលទៅក្នុងអ៊ុយក្រែន នឹងក្លាយជា “កំហុស” ហើយទីក្រុងម៉ូស្គូ នឹងត្រូវបង់ពិន័យសេដ្ឋកិច្ច “ធ្ងន់ធ្ងរ” ក្នុងករណីមានការឈ្លានពានប្រឆាំងនឹងប្រទេសជិតខាង។

លោកស្រី Truss បាននិយាយនៅឯ Chatham House ដែលជាអ្នកគិតគូរផ្នែកកិច្ចការបរទេសដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះថា “ការលុកលុយណាមួយដោយរុស្ស៊ីចូលទៅក្នុងអ៊ុយក្រែននឹងក្លាយជាកំហុសយុទ្ធសាស្ត្រ” ។ ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តចាំបាច់ត្រូវ “ធ្វើឱ្យប្រាកដថា នឹងមានផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ” នៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានរបស់រុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top