ព័ត៌មានអន្តរជាតិ

លទ្ធិប្រជាធិបតេយ្យនៅអាមេរិក ស្ថិតក្នុងស្ថានភាព គ្រោះថ្នាក់ធ្ងន់ធ្ងរ

វ៉ាស៊ីនតោន៖ គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ដែលលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក មានហានិភ័យធ្ងន់ធ្ងរ” នេះបើយោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានអាមេរិក Vox នាពេលថ្មីៗនេះ។

អត្ថបទបានសរសេរថា មានមនុស្សមិនតិចនាក់នោះទេនៅសហរដ្ឋអាមេរិក កំពុងយកចិត្តទុកដាក់ចំពោះអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ហើយថាពាក្យរបស់សេតវិមាន ដែលបង្ហាញមកយ៉ាងចម្លែក” ។

នៅឆ្នាំនេះ អត្ថបទនោះបានឲ្យដឹងថា “បានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើវិមានកាពីតូល ដែលរៀបចំឡើង ដើម្បីរារាំងការផ្លាស់ប្តូរអំណាច” ហើយអ្នកនយោបាយមួយចំនួនបន្តផ្សព្វផ្សាយការអះអាងមិនពិត អំពីការក្លែងបន្លំការបោះឆ្នោតនៅឆ្នាំ២០២០ កន្លងទៅ ។

ប្រភពបានបន្ថែមថា “អ្នកជំនាញខាងលទ្ធិប្រជាធិបតេយ្យព្រមានថា អាមេរិកកំពុងដេកលក់ ហើយធ្វើដំណើរឆ្ពោះទៅរកគ្រោះមហន្តរាយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ៕ដោយ ឈូក បូរ៉ា

To Top