Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅវៀតណាម ហក់ឡើងខ្ពស់ជាថ្មី

ហាណូយ៖ វៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,១៤១ ករណី ដែលក្នុងនោះមាន ១៦,១០៤ ករណី ជាករណីឆ្លងក្នុងស្រុក និង ៣៧ករណី ត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។

ករណីសហគមន៍ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋានភាគខាងត្បូង ក្នុងនោះមាន ១,៤៤១ករណី នៅទីក្រុងហូជីមិញ ១,១៦៤ករណី នៅខេត្តប៊ិញភឿក និង ៩០៣ ករណីនៅខេត្តតៃនិញ។

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុបរបស់ប្រទេសកើនឡើងដល់ ១,៣៩៨,៤១៣ករណី ជាមួយនឹងការស្លាប់ ២៧,៦១១នាក់។ នៅទូទាំងប្រទេស វៀតណារហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ១,០៥៣,៤២៥នាក់ បានជាសះស្បើយ កើនឡើង ១,០៨៤នាក់ គិតចាប់ពីថ្ងៃសុក្រ។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ១៣១,៨ លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ ជាង ៥៧លានត្រូវបានគ្រប់គ្រង។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ ក្រសួងបានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃសៅរ៍ ប្រទេសនេះបានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជាង ១,៣៩លានករណីចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ននៅចុងខែមេសា៕
ដោយ ឈូក បូរ៉ា

To Top