Covid-19

អ៊ីស្រាអ៊ែល រកឃើញថាដូសជម្រុញ Pfizer អាចការពារមេរោគថ្មី អូមីក្រុងបាន

បរទេស៖ នៅក្នុងសេចក្តីប្រកាស អំពីការស្រាវជ្រាវមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្រ របស់ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ម្សិលមិញ បានរកឃើញថា វ៉ាក់សាំងទាំងបីដូសដោយ វ៉់ាក់សាំងប្រភេទ Pfizer នឹងអាចផ្តល់នូវរបាំងការពារ ចំពោះមេរោគថ្មីអូមីក្រុងបាន។

ការរកឃើញ និងអំណះអំណាងថ្មីនេះ ត្រូវបានធ្វើឡើងស្រដៀង ទៅនឹងការប្រកាសដោយក្រុមហ៊ុន BioNTech និង Pfizer ផងដែរដែលបានធ្វើឡើង កាលពីដើមសប្តាហ៍ កន្លងមកថា ដូសជម្រុញរបស់ខ្លួនអាចការពារ និងទប់ទល់នឹងមេរោគ ប្រភេទថ្មីមួយនេះ។

គួរឲ្យដឹងដែរថា ការស្រាវជ្រាវនេះត្រូវបាន ធ្វើឡើងដោយមជ្ឈមណ្ឌល Sheba Medical Center និងមន្ទីរពិសោធ Virology Laboratory នៃប្រទេសអ៊ីស្រាអ៊ែលដោយ ការប្រមូលយកឈាមមនុស្សចំនួន ២០នាក់ ដែលទទួលបានវ៉ាក់សាំង ២លើកក្នុងរយៈពេល ៥ឬ៦ខែកន្លងមក ធៀបទៅនឹងមនុស្សចំនួន ២០នាក់ដូចគ្នា ដែលទទួលបានវ៉ាក់សាំងជម្រុញ ក្នុងរយៈពេលមួយខែកន្លងមក។

ផ្ទាំងពាណិជ្ជកម្ម

ការរកឃើញបានបញ្ជាក់ យ៉ាងច្បាស់ថា មនុស្សដែលទទួលបានវ៉ាក់សាំងតែ ២ដង ក្នុងរយៈពេល៥ឬ៦ខែកន្លងមកនេះ មិនអាចរារាំងជាមួយនឹងអូមីក្រុងឡើយ ខណៈវាអាចការពារបានត្រឹមតែ មេរោគដែលតាប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកចាក់វ៉ាក់សាំង ជម្រុញឬដូសទី៣គឺអាចទទួលបាន នូវភាពសាំខ្លាំងដើម្បីប្រឆាំងនឹងអូមីក្រុង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×