ព័ត៌មានអន្តរជាតិ

លោកXi Jinpingប្រធានរដ្ឋចិនថ្លែងថា គោលដៅ របស់យើងប្រកប ដោយមហិច្ឆតា និង សាមញ្ញ គឺចង់ឱ្យប្រជាជនចិន ទាំងអស់ មានជីវភាព រស់នៅល្អបវរ

រសៀលថ្ងៃទី១៥ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើកិច្ច ជំនួបជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំង។
លោកXi Jinpingបានចង្អុលបង្ហាញថា ពេលថ្មីៗ កន្លងទៅនេះ កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនិស្តចិន អាណត្តិទី១៩ បានប្រារព្ធ ឡើង ដោយជោគជ័យ កិច្ចប្រជុំនេះ បានអនុម័ត និងចេញផ្សាយសេចក្តី ព្រាងច្បាប់ ជាប្រវត្តិសាស្ត្រថ្មីមួយ ដែលបានសង្ខេប យ៉ាងទូលំ ទូលាយនូវ សមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ ប្រវត្តិសាស្ត្ររបស់ ការតស៊ូ មួយសតវត្សរ៍ របស់បក្សកុម្មុយនិស្តចិន ។ ខ្ញុំតែងតែនិយាយថា គោលដៅ របស់យើងប្រកប ដោយមហិច្ឆតា និង សាមញ្ញ គឺចង់ឱ្យប្រជាជនចិនទាំងអស់មានជីវភាព រស់នៅល្អបវរ ។ តម្កល់ទុកប្រជាជនជាស្នូល គឺជាទស្សនៈកាន់អំណាច មូលដ្ឋានរបស់បក្សយើង ។

លោកXi Jinping បានចង្អុលបង្ហាញថា នាពេលបច្ចុប្បន្ននេះ កងកម្លាំង អន្តរជាតិ មួយចំនួនបានយក“ ប្រជាធិបតេយ្យ”និង “សិទ្ធិមនុស្ស” ធ្វើជាលេសមកជ្រៀត ជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ចិន និងរុស្ស៊ី ហើយបានបំផ្លាញយ៉ាងខ្លាំងក្លា ចំពោះច្បាប់អន្តរជាតិ និងបទដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ជាសាធារណៈ ។ ចិននិងរុស្ស៊ីគួរ តែគួរតែបញ្ចេញសំឡេងកាន់តែខ្លាំង នៅក្នុងអភិបាល កិច្ចជាសកល គាំពារយ៉ាងម៉ឺងម៉ាត់នូវយុតិធ៌មនិងសច្ចធម៌អន្តរជាតិនៅការដោះស្រាយបញ្ហាចំណុចក្តៅ អន្តរជាតិនិងក្នុងតំបន់ ហើយនិង ប្រឆាំងយ៉ាងដាច់ខាត នូវទង្វើអនុត្តរភាពនិយម និងគំនិតសង្រ្គាមត្រជាក់ ដោយធ្វើយកគាំពារ “ពហុភាគីនិយម”និង “ច្បាប់”ធ្វើជាលេស ៕

To Top