ព័ត៌មានអន្តរជាតិ

រឿងរ៉ាវកាត់បន្ថយ​ ភាពក្រីក្រ របស់លោក Xi Jinping៖ អេកូបរិស្ថានដ៏ល្អ អាចនាំមកនូវ​ប្រាក់ចំណូល

លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា “៤០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់ធ្វើការងារនៅស្រុក ទីក្រុង ខេត្តនិងមជ្ឈិមចិន ការងារកាត់បន្ថយភាពក្រីក្រ ជាការងារសំខាន់របស់ខ្ញុំ ជាប់រហូតមក។” ខាងក្រោមនេះ គឺរឿងរ៉ាវស្តីពីលោក Xi Jinping ដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ៖ អេកូបរិស្ថានដ៏ល្អ អាចនាំមកនូវប្រាក់ចំណូល។

បឹង Chagan ជាបឹងក្នុងតំបន់ដីគោកធំបំផុត នៅខេត្តJilin ប្រទេសចិន។ ធនធានដ៏សម្បូរបែបនៅទីនេះ អាចចិញ្ចឹមត្រីបាន៦០០០តោន ក្នុងមួយឆ្នាំ។ តែទីនេះ ធ្លាប់ជាតំបន់មានអេកូឡូស៊ីទន់ខ្សោយ តែងតែជួបគ្រោះរាំងស្ងួត និងមានព្យុះខ្សាច់។ ដល់ឆ្នាំ២០១២ ដីសើមនៅភាគខាងលិចខេត្តJinlin បានចុះធ្លាក់៤០%។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងការស្តារ និងលើកកម្ពស់អេកូបរិស្ថាន នៃបឹងChaganឡើងវិញ វប្បធម៌ទេសចរណ៍ពិសេស នៅបឹងChagan ក៏បានត្រូវបង្កើតឡើង ជាពិសេស គឺទេសចរណ៍វប្បធម៌នេសាទ លើទឹកកកនៅរដូវរងា បានក្លាយទៅជាកម្មវិធី ទេសចរណ៍ល្បីឈ្មោះ ក្នុងតំបន់។

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារនៅបឹង Chagan ទីក្រុង Songyuan ខេត្តJilin។

លោក Xi Jinping បានឡើងលើទូកនេសាទ ហើយចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះចំណុចលម្អិតដូចជា “របៀបបង់សំណាញ់ទៅក្រោមទឹកកក ដែលជាការនេសាទក្នុងរដូវរងា”។ មន្ត្រីអមដំណើរបានពន្យល់ ដល់លោក Xi Jinping ថា ការនេសាទក្នុងរដូវរងា នៅបឹងChagan បានប្រើប្រាស់វិធីសាស្ត្រ នេសាទប្រពៃណីដដែល ធ្វើយ៉ាងនេះអាចចៀសវាង គ្រឿងចក្រទំនើបបំពុលដល់បឹង ដែលមិនគ្រាន់តែអាចអភិរក្ស អេកូបរិស្ថានបឹងCahganប៉ុណ្ណោះទេ ក៏ជំរុញការអភិវឌ្ឍ នៃវប្បធម៌ទេសចរណ៍ទៀតផង។

បន្ទាប់ពីស្តាប់រួច លោកXiJinpingបានកោតសរសើរ​ចំពោះវិធីសាស្ត្រ​ដែលអាចអភិរក្សបរិស្ថានផង និងអាចអភិវឌ្ឍផង។លោកបានលើកឡើងថា ទឹកស្អាតនិងភ្នំបៃតង ទឹកកកនិងព្រិលសុទ្ធតែ​ ជាភ្នំមាសនិងភ្នំប្រាក់។ ការអភិរក្សអេកូបរិស្ថាន និងការអភិវឌ្ឍអេកូទេសចរណ៍ បានជំរុញគ្នាទៅវិញទៅមក ផ្លូវនេះត្រូវដើរឱ្យបានល្អ។

ពេលជូនដំណើរលោក Xi Jinping កម្មាភិបាលខេត្តJilin និងអ្នកនេសាទក្នុងតំបន់ជាច្រើន បានរំលឹកពីសំណួរដែលលោក Xi Jinping បានសួរនៅក្នុងមហាសន្និបាតសភាទាំងពីរ នៅឆ្នាំ២០១៥ នៅពេលដែលលោក បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះពិភាក្សា របស់ប្រតិភូតំណាងប្រជាជនខេត្តJilin ហើយបានសួរអំពីស្ថានការណ៍ អភិវឌ្ឍន៍និងការប្រើប្រាស់ “ទឹកកកនិងព្រិល” តើអេកូបរិស្ថានដ៏ល្អអាចនាំមកនូវ ប្រាក់ចំណូលឬទេ? ក្រឡេកមើលឃើញបឹង Chagan បច្ចុប្បន្នមនុស្សគ្រប់រូបសុទ្ធ តែមានចម្លើយប្រកបដោយជំនឿចិត្ត៕

To Top