ព័ត៌មានអន្តរជាតិ

អគ្គលេខាបក្ស របស់វៀតណាម ប្រជុំពិភាក្សាអំពីទិសដៅ ដឹកនាំស្ដីពីការអនុវត្តបេសកកម្មយោធា និងការពារជាតិក្នុងឆ្នាំ២០២២

បរទេស៖ គណៈកម្មាធិការមជ្ឈិមយោធា (អាណត្តិ ២០២០-២០២៥) បានបើកកិច្ចប្រជុំលើកទី៣ នៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងឆ្នាំ ២០២១។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចប្រជុំដែលដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានពិភាក្សាអំពីទិសដៅដឹកនាំ ស្ដីពីការអនុវត្តបេសកកម្មយោធា និងការពារជាតិក្នុងឆ្នាំ ២០២២។

កិច្ចប្រជុំនេះមានការចូលរួម ពីសមាជិកការិយាល័យនយោបាយ លោក Nguyen Xuan Phuc ប្រធានរដ្ឋ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ Pham Minh Chính នាយករដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍; នាយឧត្តមសេនីយ៍ Phan Văn Giang អនុលេខាគណៈកម្មាធិការ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ; និងនាយឧត្តមសេនីយ៍ Lương Cường សមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍ និងជាប្រធានអគ្គនាយកដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម។

នៅឆ្នាំ ២០២១ កងទ័ពទាំងមូលបានពុះពារ យ៉ាងសកម្មនូវការលំបាក ក្នុងការបំពេញគោលដៅ និងបេសកកម្មជាមូលដ្ឋាន សម្រាប់ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់គណៈកម្មការ ក្រសួងការពារជាតិ និងទីភ្នាក់ងារយោធាគ្រប់លំដាប់ថ្នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top