ព័ត៌មានអន្តរជាតិ

អ្នកទោស នៅពន្ធនាគារខេត្ត Krabi របស់ថៃ ផ្ទុះការតវ៉ាដោយហឹង្សា ជុំវិញការមិនយកចិត្តទុកដាក់ លើអ្នកទោស ដែលឆ្លងកូវីដ១៩

បរទេស ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌របស់ប្រទេសថៃ បាននិយាយថា អ្នកទោសបានធ្វើកុបកម្ម នៅពន្ធនាគារខេត្ត Krabi កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយទាមទារពីការថែទាំប្រសើរ ជាងមុន បន្ទាប់ពីមានការផ្ទុះឡើងនៃ Covid-19 នៅទីនោះ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Thanakrit Jit-areerat លេខាធិការរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ថៃ បាននិយាយនៅថ្ងៃសុក្រថា អ្នកទោសប្រហែល ៧០នាក់ បានធ្វើកុបកម្ម កាលពីយប់ថ្ងៃព្រហស្បតិ៍។ ពួកគេបានបង្កការខូចខាត ដល់បន្ទប់ និងរោងជាង នៅក្នុងពន្ធនាគារ, ដុតនិងគប់របស់របរ ដាក់អ្នកយាម។

លោក Thanakrit បាននិយាយថា អ្នកទោសមានការខកចិត្តចំពោះការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ Covid-19 នៅក្នុងពន្ធនាគារ។

ផ្ទាំងពាណិជ្ជកម្ម

លោកថា អ្នកទោសជាង ១០០នាក់បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនបាននៅដាច់ដោយឡែកទេ ព្រោះពន្ធនាគារមានតំបន់តែមួយប៉ុណ្ណោះ។ ពន្ធនាគារផ្សេងទៀត បានផ្ទុកអ្នកជំងឺ Covid-19 ផ្ទាល់ខ្លួនរួចហើយ ហើយមិនអាចទទួលយកករណីពីពន្ធនាគារ Krabi បានទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×