ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន នឹងអំពាវនាវឲ្យបណ្តាប្រទេសមូស្លីម នាំគ្នាជួយអាហ្គានីស្ថាន ក្នុងស្ថានភាពពេលនេះ

បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ខ្លួននឹងដឹកនាំការអំពាវនាវ សុំឲ្យបណ្តា ប្រទេសមូស្លីមទាំងឡាយ ដើម្បីជួយដល់បញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ និងក៏ដូចជាវិបត្តិមនុស្សធម៍ នៅក្នុងប្រទេសអាហ្គានីស្ថានផងដែរ។

ក្នុងនោះផងដែរដ្ឋាភិបាលអ៊ីស្លាម៉ាបាដ ក៏បានធ្វើការអំពាវនាវដល់ មេដឹកនាំតាលីបង់ ក្នុងការបន្ទន់ឥរិយាបទបន្តិច ដើម្បីអាច ទាក់ចិត្តការមើលឃើញ របស់ពិភពលោកផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា នៅថ្ងៃអាទិត្យនេះបណ្តាប្រទេស មួយចំនួនមកពីសមាជិកទាំង៥៧ នៃក្រុមប្លុកប្រទេសមូស្លីម នឹងត្រូវជួបប្រជុំគ្នានៅក្នុង
រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកវិធីដោះស្រាយ ប្រទេសអាហ្កានីស្ថានទាំងបញ្ហានយោបាយ និងជំនួយមនុស្សធម៍ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×