ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្រ្ត ៧០០នាក់ ផ្តល់យោបល់ឱ្យលោក Joe Biden ប្រកាសថា អាមេរិកនឹងមិនប្រើអាវុធ នុយក្លេអ៊ែរក្នុងជម្លោះឡើយ

បរទេស៖ អ្នកវិទ្យាសាស្ត្រ និងវិស្វករប្រហែល ៧០០ នាក់ ហើយ២១នាក់ ក្នុងចំណោមអ្នកទាំងនោះ ដែលជាអ្នកឈ្នះរង្វាន់ណូបែល កាលពីថ្ងៃព្រហស្បតិ៍ បានសរសេរលិខិតចំហរមួយ ទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden សុំឱ្យលោកកាត់បន្ថយឃ្លាំង អាវុធនុយក្លេអ៊ែររបស់អាមេរិក មួយភាគបី និងដើម្បីប្រកាសថាប្រទេសនេះ នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងជម្លោះជាមុនឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លិខិតនេះក៏អំពាវនាវឱ្យ ប្រធានាធិបតីផ្លាស់ប្តូរការ អនុវត្តរបស់អាមេរិក ដែលផ្តល់ឱ្យមេបញ្ជាការមានអំណាច តែមួយគត់ដើម្បីបញ្ជាឱ្យ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោក Biden ត្រូវបានជំរុញឱ្យបន្ថែម “ការការពារដ៏សំខាន់មួយប្រឆាំងនឹង ប្រធានាធិបតីនាពេលអនាគត ដែលអាចកើតមាន ដែលមិនស្ថិតស្ថេរ ឬអ្នកដែលបញ្ជាឱ្យមានការ វាយប្រហារដោយមិនប្រុងប្រយ័ត្ន”។

អ្នកដែលសរសេរលិខិតនោះ ដែលភាគច្រើនជាសមាជិក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ និងសហភាពអ្នកវិទ្យាសាស្ត្រ ជឿជាក់ថា “តាមរយៈការបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងមិន ចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែរនោះ គឺវាអាចកាត់បន្ថយលទ្ធភាពនៃជម្លោះ ឬវិបត្តិ ដែលនឹងកើនឡើងដល់ សង្គ្រាមនុយក្លេអ៊ែរ» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top