ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ អាមេរិក ស្វះស្វែងពង្រឹង ចំណងមិត្តភាពយោធា អាមេរិកខាងត្បូង

បរទេស ៖ ឧត្តមសេនីយ៍ នៃទីបញ្ជាការភាគខាងត្បូងថ្មី របស់យោធាអាមេរិក លោកស្រី Laura Richardson បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា លោកស្រីមានការផ្តោតខ្លំាង លើការពង្រឹងចំណង មិត្តភាពយោធា ជាមួយនឹងបណ្ដាប្រទេស អាមេរិកខាងត្បូង បើទោះជាមានបញ្ហានយោបាយ ឥតស្រាកស្រាន្តក៏ដោយ ។

នៅក្នុងសន្និសីទកាសែតមួយ លោកស្រី Laura Richardson បានមានប្រសាសន៍ យ៉ាងដូច្នេះថា ស្របពេលដែល នយោបាយ រវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអាមេរិក ខាងត្បូង អាចមិនជាអ្វីដែលយើងចង់បានក៏ដោយ ក៏ចំណងមិត្តភាព យោធា គឺពិតជារឹងមាំ ។

តាមសេចក្តីរាយការណ៍ លោកស្រីគឺបានពោលសំដៅ ដល់ឧទាហរណ៍មួយក្នុងប្រទេស អែលសាល់វ៉ាឌ័រ ជាទីដែលចំណង មិត្តភាព នយោបាយ សហរដ្ឋអាមេរិក កំពុងតែមានការធ្លាក់ចុះ ។ នៅក្នុងខែវិច្ឆិកា លោកស្រី Jean Manes ជាភារធារីបណ្ដោះអាសន្ន ប្រចាំប្រទេស អែលសាល់វ៉ាឌ័រ បានប្រកាសថា លោកស្រីនឹងចាកចេញពីតំណែង របស់លោកស្រី និងបាននិយាយថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nayib Bukele កំពុងតែបង្ហាញការ មិនចាប់អារម្មណ៍ទាល់តែសោះ ក្នុងការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពទ្វេភាគី ។

តែលោកស្រី Laura Richardson បាននិយាយថា ភាពជាដៃគូសន្តិសុខ សហរដ្ឋអាមេរិក និងអែលសាល់វ៉ាឌ័រ នៅតែរឹងមាំ និងបានបន្ថែមថា នាពេលថ្មីៗនេះ លោកស្រី បាននិយាយ តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការពារជាតិ អែលសាល់វ៉ាឌ័រ លោក René Francis Merino Monroy សម្តែងការចូលរួមមរណទុក្ខ ចំពោះកូនប្រុសលោក ដែលស្លាប់ក្នុង ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top