ព័ត៌មានអន្តរជាតិ

អ៊ឺរ៉ុប នឹងផ្គត់ផ្គង់វ៉ាក់សាំង បន្ថែមប្រមាណជា ២០លានដូស ដើម្បីប្រយុទ្ធអូមីក្រុង

បរទេស៖ សហភាពអ៊ឺរ៉ុប នៅថ្ងៃចន្ទនេះបានប្រកាស ក្នុងការចែកចាយវ៉ាក់សាំងប្រភេទ Pfizer ប្រមាណជា ២០លានដូស សម្រាប់រយៈពេល ៣ខែដើម ឆ្នាំ២០២២ ខាងមុខនេះទៅឲ្យបណ្តា សមាជិករបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងដោយ សហភាពអ៊ឺរ៉ុបនេះផងដែរ ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងនេះ នឹងអាចជួយទៅដល់ការ កាត់បន្ថយហនិភ័យនៃ ការរីករាលដាលដ៏លឿន នៃមេរោគថ្មីអូមីក្រុងផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពដដែលបានបន្តទៀតថា ការដឹកជញ្ជូននឹងធ្វើឡើង យ៉ាងឆាប់រហ័សបំផុត នៅក្នុងពេលប៉ុន្មានសប្តាហ៍ ខាងមុខហើយក្នុងនោះ ៥លានដូស នឹងត្រូវធ្វើឡើងនៅក្នុងខែមករា ៥លានដូសទៀត នៅក្នុងខែកុម្ភៈនិង ១០លានដូស ចុងក្រោយនឹងធ្វើឡើងនៅក្នុងខែមិនា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×