ព័ត៌មានអន្តរជាតិ

ចិន ៖ តៃវ៉ាន់ គឺជាជនវង្វេងផ្លូវ ដែលចុងក្រោយ នឹងត្រឡប់មកផ្ទះវិញ

បរទេស ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន លោក វ៉ាង យី តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ថា កោះតៃវ៉ាន់ គឺជនវង្វេងផ្លូវមួយ ដែលជាចុងក្រោយនឹងវិល ត្រឡប់មកផ្ទះវិញ និងមិនមែនជាកូនអុកមួយ ដែលត្រូវលេង ជាមួយនោះឡើយ ។

ថ្លែងនៅក្នុងទីក្រុងប៉េកាំង លោក វ៉ាង យី ដែលកាន់តំណែងជារដ្ឋមន្ត្រីការបរទេនិងជាទីប្រឹក្សារដ្ឋផងនោះ បានថ្លែងប្រាប់ថា បុព្វហេតុនៃភាពតានតឹង នាពេលបច្ចុប្បន្ននេះ គឺការប៉ុនប៉ងរបស់រដ្ឋាភិបាលតៃវ៉ាន់ ចង់ពឹងផ្អែកសហរដ្ឋអាមេរិក ដើម្បីបានឯករាជ្យ ហើយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត កំពុងតែព្យាយាមប្រើប្រាស់តៃវ៉ាន់ ដើម្បីគ្រប់គ្រងលើចិន ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានបន្តទៀតថា ដើម្បីឆ្លើយតបនឹងរឿងនេះ ប្រទេសចិននាពេលថ្មីៗនេះ បានចាត់វិធានការតបតដ៏ខ្លាំងក្លា បំបាក់ភាពក្រអឺតក្រទមរបស់អ្នកទាំងឡាយណា ដែលស្វះស្វែងឲ្យមានភាពឯករាជ្យផ្លូវការ របស់តៃវ៉ាន់ ។

“តៃវ៉ាន់គឺជាបុគ្គលវង្វេងផ្លូវមួយរូប ដែលនៅទីបំផុតនឹងវិលត្រឡប់មកផ្ទះវិញ និងមិនែមែនជាកូនអុកមួយ ត្រូវបានប្រើប្រាស់ដោយជនដទៃនោះទេ។ ប្រទេសចិន ត្រូវតែនិង នឹងធ្វើការបង្រួបបង្រួមគ្នាវិញជាថ្មី”៕
ប្រែសម្រួល៖ប៉ាង កុង

To Top