ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ ការអភិវឌ្ឍ ប្រជាធិបតេយ្យ នៃហុងកុង ចាំបាច់ត្រូវដើរ តាមផ្លូវរបស់ខ្លួន

ការបោះឆ្នោតក្រុមប្រឹក្សា នីតិប្បញ្ញត្តិនីតិកាលទី៧ នៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិន បានបិទបញ្ចប់ដោយរលូន ។ ថ្ងៃទី២០ ខែធ្នូ ការិយាល័យ ព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការ រដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអភិវឌ្ឍប្រជាធិបតេយ្យ នៃហុងកុង ក្រោមគោលនយោបាយ” ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង់ពីរ » ដោយបានរំលឹកឡើងវិញ ជាប្រព័ន្ធពីដំណើរអភិវឌ្ឍ ប្រជាធិបតេយ្យ នៃហុងកុង ដែលពីគ្មានដល់មាន ទទួលបានការរីកចម្រើន និង មានសុក្រឹតភាព ព្រមទាំងបានអធិប្បាយ ដោយគ្រប់ជ្រុងជ្រោយ នូវគោល ជំហរជាគោលការណ៍ របស់រដ្ឋាភិបាលចិន ស្តីពីការផ្តល់ការគាំទ្រ ដល់ហុងកុងក្នុងការអភិវឌ្ឍ របបប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ ជាក់ស្តែងរបស់ខ្លួន ។
តើអ្នកណាបាន និងកំពុងគាំពារនិងអភិវឌ្ឍ ប្រជាធិបតេយ្យនៃហុងកុង ? តើអ្នកណាបាននិង កំពុងបំផ្លិចបំផ្លាញនិងរារាំងប្រជាធិបតេយ្យ នៃហុងកុង ? ទាក់ទិននឹងបញ្ហាជាគន្លឹះទាំងពីរនេះ សៀវភៅសបានផ្តល់ ចម្លើយយ៉ាងច្បាស់លាស់ ។

បើរំលឹកឡើងវិញ ពីប្រវត្តិសាស្ត្រអាចឃើញថា ក្នុងរយៈពេលការត្រួតត្រា អាណានិគម ចំពោះហុងកុងអស់រយៈ ពេលមួយសតវត្សន៍កន្លះ អង់គ្លេសបានហាម មិនឱ្យធ្វើកំណែទម្រង់ប្រជាធិបតេយ្យ ក្នុងតំបន់ជាច្រើនលើក ដូចនេះក្នុងសង្គមហុងកុងគ្មាន ប្រជាធិបតេយ្យអ្វីសោះ ។ បន្ទាប់ពីហុងកុងវិល ត្រឡប់ចូលមាតុប្រទេសចិនវិញនាឆ្នាំ១៩៩៧ អ្នកក្រុងហុងកុងទើបមានអារម្មណ៍ ជាលើកដំបូងថា បានធ្វើជាម្ចាស់ផ្ទះពិតប្រាកដ ក្នុងក្របខណ្ឌ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” អ្នកក្រុងហុងកុង បានគ្រប់គ្រង កិច្ចការ នៃតំបន់រដ្ឋបាលពិសេសហុងកុង ដោយខ្លួនឯង ។
ប៉ុន្តែ ការអភិវឌ្ឍប្រជាធិបតេយ្យហុងកុង បែរជារង ការរំខាននិងបំផ្លិចបំផ្លាញ ជាបន្តបន្ទាប់ ។ ក្នុងមួយរយៈពេល កន្លងមកនេះ កម្លាំងប្រឆាំង ប្រទេសចិននិងបង្កភាពចលាចល នៅហុងកុង បានឃុបឃិត ជា មួយកម្លាំងអរិភាព នៅតំបន់ខាងក្រៅ និងរំលោភបំពាន ឥទ្ធានុភាពរបស់រដ្ឋធម្មនុញ្ញ និងច្បាប់មូលដ្ឋាន ឥតឈប់ឈរ ។

ដូចការលើកឡើងក្នុងសៀវភៅសថា បញ្ហាសំខាន់ៗ ដែលបានលេចចេញក្នុងដំណើរ អភិវឌ្ឍប្រជាធិបតេយ្យ នៃហុងកុងរយៈពេលជាង២០ឆ្នាំកន្លងមក តាមពិតទៅមិនមែនបញ្ហាថា តើត្រូវមានប្រជាធិបតេយ្យ ឬអត់ តែគឺបញ្ហាថា តើត្រូវគាំពារគោលការណ៍ស្តីពី “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ឬអត់ ដែលជាបញ្ហារវាង អបគមន៍និយមនិងការប្រឆាំង នឹងអបគមន៍និយម ការធ្វើវិទ្ធង្សនានិងការប្រឆាំង នឹងការធ្វើវិទ្ធង្សនា ការជ្រៀតជ្រែកនិង ការប្រឆាំងនឹងការជ្រៀតជ្រែក ។ កម្លាំងប្រឆាំងប្រទេសចិននិងបង្កភាពចលាចលនៅហុងកុង ព្រមនិង កម្លាំងអរិភាពនៅតំបន់ខាងក្រៅ គឺជាពួកឧទ្ទាមសំខាន់បំផុត ដែលរារាំងការអភិវឌ្ឍ ប្រជាធិបតេយ្យ នៃហុងកុងនេះហ្នឹងឯង ។

នៅលើពិភពលោក គ្មានស្តង់ដារប្រជាធិបតេយ្យដែលសមស្រប នឹង គ្រប់ទីកន្លែងនោះទេ ប្រជាធិបតេយ្យ ដែលសមស្រប នឹងសភាពការណ៍ជាក់ស្តែង របស់ខ្លួន និងអាចដោះស្រាយបញ្ហារបស់ខ្លួន ទើបជាប្រជាធិបតេយ្យល្អ ។ ការអនុវត្តជាក់ស្តែងក្នុង រយៈពេល២៤កន្លងមក បានបង្ហាញថា ការអភិវឌ្ឍប្រជាធិបតេយ្យ នៃហុងកុងចាំបាច់ត្រូវ ដើរតាមផ្លូវរបស់ខ្លួន ចាំបាច់ត្រូវគោរពគោលលំនាំ “ប្រទេសមួយប្រព័ន្ធ គ្រប់គ្រងពីរ” និងច្បាប់មូលដ្ឋាន របស់ហុងកុង ក៏ដូចជាអនុវត្តគោលការណ៍ “អ្នកស្នេហាជាតិគ្រប់គ្រង ហុងកុង”ផងដែរ ក្នុងន័យអនុវត្ត តាមច្បាប់ ដោយមានរបៀបរៀបរយនិង តាមសភាពការណ៍ជាក់ស្តែងក្នុងតំបន់ ។ ជានិច្ចកាល រដ្ឋាភិបាលមជ្ឈិមចិន គឺជាអ្នកដឹកនាំ អ្នកគាំទ្រ និងអ្នកជំរុញយ៉ាង មុតមាំក្នុងការអភិវឌ្ឍ ប្រជាធិបតេយ្យនៃហុងកុង ហើយក៏ជាអ្នកគាំពារផលប្រយោជន៍ជាមូលដ្ឋាន របស់អ្នកក្រុង ហុងកុង ទាំងអស់ផងដែរ ។

បច្ចុប្បន្ននេះ គ្រប់មជ្ឈដ្ឋានហុងកុង ពោរពេញទៅ ដោយក្តីរំពឹងទុក ចំពោះសមាជិកនៃក្រុមប្រឹក្សា នីតិប្បញ្ញត្តិនីតិកាលថ្មី ការអភិវឌ្ឍប្រជាធិបតេយ្យ នៃហុងកុងបាននិងកំពុង លេចចេញទិដ្ឋភាពថ្មី ផ្លូវអភិវឌ្ឍប្រជាធិបតេយ្យហុងកុង ពិតជានឹងដើរកាន់តែទូលំទូលាយ និងមានភាពរលូនជាមិនខាន !

To Top