ព័ត៌មានអន្តរជាតិ

សារព័ត៌មាន វៀតណាម ៖ គ្រឿងញៀន សំយោគ ៥០គីឡូ ដឹកចេញពីកម្ពុជា ត្រូវប៉ូលីសវៀតណាមចាប់បាននៅទីក្រុង ហូជីមិញ

បរទេស ៖ កម្លាំងជំនាញបានរឹបអូសថ្នាំញៀនប្រភេទ សំយោគចំនួន ៥០គីឡូក្រាម ពីរថយន្តមួយគ្រឿង ដែលក្លែងធ្វើជារថយន្តដឹកអន្ទង់ ពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលរថយន្តនេះ ចូលផ្សារលក់ដុំ Binh Dien ក្នុងសង្កាត់៨ ក្នុងហូជីមិញ កាលពីព្រឹកថ្ងៃច័ន្ទ រថយន្តនេះ ត្រូវបានបញ្ឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ដោយកម្លាំងពិសេស ដែលរួមមានប៉ូលីសក្រុង ឆ្មាំព្រំដែនភាគខាងត្បូង និងមន្ត្រីមកពីក្រុមប្រឆាំងការរត់ពន្ធ និងត្រួតពិនិត្យគ្រឿងញៀន ក្រោមឱវាទរបស់នាយកដ្ឋានគយ វៀតណាម។

នៅក្នុងការឃាត់នោះ គឺនៅក្រោមប្រអប់ដែក ដែលមានសត្វអន្ទង់រស់ គឺ ក្រុមការងារកម្លាំងពិសេស បានរកឃើញបាវជាច្រើន ដែលមានថង់តែនៅខាងក្នុង។ ពិនិត្យថង់តែ គឺគេបានរកឃើញថ្នាំ្ញញៀនសំយោគសរុប៥០គីឡូក្រាម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top