ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីជាង១៦.០០០នាក់

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មី នៃ ជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃអង្គារនេះ មានចំនួន១៦.៣២៥នាក់ ក្នុងនោះរាប់ទាំង អ្នកឆ្លងក្នុងស្រុក ចំនួន១៦.៣១៦នាក់ និងអ្នកនាំចូលពី ខាងក្រៅចំនួន៩នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺ ក្នុងស្រុកទាំងនោះ រដ្ឋធានីហាណូយ របស់វៀតណាម មានចំនួនអ្នកឆ្លងជំងឺខ្ពស់ ជាងគេបំផុត គិតត្រឹមថ្ងៃអង្គារនេះ មានចំនួន១.៧០៤ករណី បន្ទាប់មកខេត្តភាគខាងត្បូង Ca Mau មានចំនួន១.៥៩០ករណី និងភាគខាងត្បូង ខេត្ត Tay Ninh មានករណីឆ្លងចំនួន៩៣៩នាក់ ។

ការឆ្លងជំងឺនៅទូទាំងប្រទេស សរុបបានកើនឡើងដល់១.៥១៧.៧៨០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣០.០៤១នាក់ ។ ក្រសួងបានឲ្យដឹងដូច្នេះ ។

នៅទូទាំងប្រទេស មានអ្នកជំងឺចំនួន១.១៦០.០៩០នាក់ បានជាសះស្បើយ ពីជំងឺ កើន ៥០.១៩១នាក់គិតពីថ្ងៃចន្ទ ។
ក្រសួងបានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ជាង១៤០.៤លានដូស ក្នុងនោះ ៦៣លានដូស ចាក់លើកទី២ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top