ព័ត៌មានអន្តរជាតិ

យូអិន កំពុងស្នើ ផ្តល់ប្រាក់ជិត៦លានដុល្លារ ឲ្យពួកតាលីបង់ សម្រាប់សន្តិសុខ

បរទេស ៖ អង្គការសហប្រជាជាតិ កំពុងតែស្នើផ្តល់ប្រាក់ ជិត៦លានដុល្លារ ឲ្យដល់បុគ្គលិកក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ របស់ពួកតាលីបង់ សម្រាប់កិច្ចការពារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមឯកសារ អង្គកាសហប្រជាជាតិ និងប្រភពមួយ ដែលដឹងពីបញ្ហានេះ ។

ប្រាក់ដែលស្នើឡើងនេះ នឹងត្រូវបង់ឲ្យនៅក្នុងឆ្នាំក្រោយ ដែលភាគច្រើន គឺដើម្បីឧបត្ថម្ភជាប្រាក់ខែ ដល់កងកម្លាំង ប្រយុទ្ធ របស់ពួកតាលីបង់ ដែលកំពុងតែការពារអគារ អង្គការសហប្រជាជាតិ និងដើម្បីផ្តល់ឲ្យពួកគេ នូវប្រាក់ ឧបត្ថម្ភអាហារប្រចាំខែ ក្រោមការពង្រីកកិច្ចព្រមព្រៀង មួយជាមួយអតីតរដ្ឋាភិបាល អាហ្វហ្គានីស្ថាន គាំទ្រដោយអាមេរិក ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានសរសេរ ក្នុងអ៊ីម៉ែលមួយ ឆ្លើយតបចំពោះសំនួរស្តីពីការបង់ប្រាក់ ដែលស្នើនោះថា “អង្គការសហប្រជាជាតិ មានតួនាទីជានិយោជកដើម្បីពង្រឹង ហើយក្នុងទីណា ដែលចាំបាច់ បំពេញបន្ថែមសមត្ថភាព របស់ម្ចាស់ប្រទេស ក្នុងកាលៈទេសៈ ដែលបុគ្គលិកអង្គការសហប្រជាជាតិ ធ្វើការងារក្នុងតំបន់អសន្តិសុខ” ។

អ្នកជំនាញមួយចំនួនបាននិយាយថា ការបង់ប្រាក់ ដែលស្នើឡើងនេះ បង្កឲ្យមានមន្ទិលសង្ស័យថា តើពួកវានឹងបំពានដល់ ទណ្ឌកម្មអាមេរិកនិងអង្គការ សហប្រជាជាតិលើពួកតាលីបង់ និងថ្នាក់ដឹកនាំកំពូល របស់ក្រុមនេះដែរឬក៏អត់ និងថា តើអង្គការសហប្រជាជាតិ អាចនឹងរកឃើញ ការបង្វែរមូលនិធិ សម្រាប់គោលបំណង ដទៃទៀតដែរឬទេ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top