ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ រាល់​ការប៉ុនប៉ង​ ដែលចង់​រារាំងដំណើរការ​ អភិវឌ្ឍ​ប្រជាធិបតេយ្យ​​ នៃតំបន់​ហុងកុង មុខជា​នឹងទទួល​បរាជ័យ​ជាមិនខាន!​​

បន្ទាប់ពី ​“សម្ព័ន្ធ ​Five Eyes”​ ចេញផ្សាយ​អ្វីដែលហៅថា​ សេចក្តី​ថ្លែងការណ៍រួម​ ក្រុម​ប្រទេស​ G៧ ក៏បាន​ចេញផ្សាយ​អ្វីដែលហៅថា​ សេចក្តីថ្លែងការណ៍​រួមថ្នាក់រដ្ឋមន្ត្រី​ការបរទេស​កាលពីថ្ងៃទី២០​ ខែធ្នូផងដែរ​ ដើម្បី​មួលបង្កាច់​ការបោះឆ្នោត ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​នីតិកាល​ទី៧ នៃតំបន់​រដ្ឋបាលពិសេស​ហុងកុង របស់​ប្រទេសចិន​ដែលទើប​បិទបញ្ចប់​ដោយ​រលូន កាលពី​ថ្មីៗកន្លងទៅនេះ ​និងចោទ​ប្រកាន់ថា​ កត្តាប្រជាធិបតេយ្យ​នៃ តំបន់ហុងកុង​កំពុងរង ​“ការបំផ្លាញ​”ជាដើម ។ ​

ដោយឡែក ​ក្រសួងការបរទេស​និងក្រសួង​ហិរញ្ញវត្ថុរបស់​ សហរដ្ឋអាមេរិក​ក៏បាន បំផុស​បំផុលរឿងនេះ​ជាបន្តបន្ទាប់ ​ដែលក្រសួង​ការបរទេស​អាមេរិក​ បានប្រគល់អ្វី​ដែលហៅថា​ របាយការណ៍​ស្តីពី “​ច្បាប់ស្វ័យតនៃ​តំបន់ហុងកុង​ថ្មី បំផុតទៅឱ្យ​រដ្ឋសភាអាមេរិក ​រីឯក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​វិញ បាន​អនុវត្តអ្វីដែល​ហៅថា ​ការដាក់ទណ្ឌកម្ម​ម្តងទៀត ទៅលើ​មន្ត្រីចិន៥រូប ។

អ្វីដែលហៅថា សេចក្តីថ្លែងការណ៍​ថ្នាក់ រដ្ឋមន្ត្រី​ការបរទេសនៃ​ក្រុមប្រទេស ​G៧ ​និង​អ្វី​ដែលហៅថា ​របាយការណ៍​នៃក្រសួង​ការបរទេស​អាមេរិក ​សុទ្ធតែបាន​និយាយពាក្យជ្រាំ​ដែល​សាចុះសាឡើង ​វាគ្មានអ្វីថ្មីនោះទេ​ ។ ក្រុមប្រទេស ​G៧ បាន​វាយ​ប្រហារ​ទៅ​លើ ​របប​បោះ​ឆ្នោតថ្មីនៃ​តំបន់ហុងកុងថា ​“បានដាក់​កំហិតលើ​ការ ជ្រើសរើស​សន្លឹកឆ្នោត​”ដោយ​យក​ “ប្រជាធិបតេយ្យ”​ធ្វើជាលេស​ នេះជា​ការបរិហារ​កេរ្តិ៍ដ៏អាក្រក់​ទាំងស្រុង ។

អ្នកស្នេហា​ជាតិធ្វើ​ការងារ គ្រប់គ្រង​នៅក្នុង​តំបន់​ជា ​ក្រម​សីលធម៌​នយោបាយ ​ជា​មូលដ្ឋានដែល​ត្រូវបាន សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ជាទូទៅ ដូច្នេះ​ “អ្នកស្នេហាជាតិ​គ្រប់គ្រងតំបន់​ហុងកុង”​ជាខ្លឹមសារដែល​ “ប្រទេសមួយ​អនុវត្តប្រព័ន្ធពីរ”​គួរតែ​មាន​ ។ ​ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​ នៃតំបន់​ហុងកុង​លើកនេះ​ បេក្ខជន​ឈរឈ្មោះ​សុទ្ធតែ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ​ហើយមកពី​គ្រប់មជ្ឈដ្ឋាន​ គ្រប់សមាគម​និងគ្រប់ស្រទាប់​ទាំងអស់​។ 

ពួកគេបាន​ធ្វើ​ការ​ជជែកពិភាក្សា​ យ៉ាងសស្រាក់​សស្រាំជុំវិញ​ប្រធាន​បទស្តីពី​ជីវភាព​រស់​នៅ​របស់ ប្រជាជន​និងសេដ្ឋកិច្ចជាដើម​ ពោលគឺបាន​ធ្វើ​ការ​ជជែក​ ពិភាក្សា​ដោយ​សម​ហេតុផល​ ។ ដូច្នេះ ​ប្រការនេះ​បានលាតត្រដាង​នូវពាក្យកុហក​អំពីអ្វីដែល​ហៅថា ​របបបោះឆ្នោតថ្មី ​“បានបង្ក្រាប​ប្រជាធិបតេយ្យ” ។

តាមការពិត​ បើនិយាយអំពី ​“ការបង្ក្រាប​ប្រជាធិបតេយ្យ” ​នេះគឺជាទង្វើ​របស់អង់គ្លេស​ ដែលបានធ្វើ​អាណានិគម ​នៅតំបន់ហុងកុង​អស់រយៈពេល​ជាង ១៥០ឆ្នាំ​កន្លងមក ។​ដូចសៀវភៅស​ក្រោមចំណងជើងថា​ «ការអភិវឌ្ឍ​ប្រជាធិបតេយ្យ​នៃ តំបន់ហុងកុង​ក្រោមរបប “​ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រងពីរ​”»​ ដែល​ចេញផ្សាយ​ដោយ​ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិន​កាលពី​ថ្ងៃទី២០​ ខែធ្នូបាន​លើក​ឡើង​ថា​ តំបន់ហុងកុង​ដែល​ស្ថិតនៅក្រោម​ អាណានិគម​របស់អង់គ្លេស​គឺ គ្មាន​ប្រជាធិបតេយ្យអ្វីទេ​។ 

បន្ទាប់ពី​រដ្ឋាភិបាលចិន​មានអធិបតេយ្យភាព​ ជាថ្មីឡើងវិញ​នៅតំបន់ហុងកុង​ រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​គោលការណ៍ ​“ប្រទេស​មួយប្រព័ន្ធ​គ្រប់គ្រងពីរ” នៅ​តំបន់​ហុងកុង​ ហើយ​បាន​បង្កើត​របប​ប្រជាធិបតេយ្យ​នៃ ​តំបន់រដ្ឋបាល​ពិសេសហុងកុង ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ ដើម្បី​ធ្វើ​ឱ្យ​របប​នេះទទួល​បាន​​ ការ​អភិវឌ្ឍ​និង​មាន​សុក្រឹតភាព ជា​បន្តបន្ទាប់​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​។ ការពិតជាក់ស្តែង​បាន​បញ្ជាក់ថា ​រដ្ឋាភិបាល​មជ្ឈិមចិន​ជាអ្នកដឹកនាំ​ អ្នកគាំទ្រ​និងអ្នកជំរុញ​ដ៏តឹងរ៉ឹង ចំពោះ​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ ​នៃតំបន់ហុងកុង​ជារៀងរហូត ។ 

សបញ្ជាក់​ឱ្យឃើញថា ​ពី“សម្ព័ន្ធ​ Five Eyes”​ដល់ក្រុម​ប្រទេស G៧ ​សុទ្ធតែ​ដឹង​ច្បាស់​ណាស់ ​តែធ្វើពុតជា​មិនដឹងមិនឮ​។ ពួកគេធ្វើ​ការដាក់ទណ្ឌកម្ម​យ៉ាងគឃ្លើន ​តែមិនអាច​បំភ័យដល់​ប្រជាជនចិន​នោះទេ ​គ្រាន់តែនឹង​នាំឱ្យពិភពលោក​កាន់តែ ឃើញ​ច្បាស់នូវ​មុខមាត់​ពិតប្រាកដ ​ដែលប្រឆាំង​លិទ្ធិប្រជាធិបតេយ្យ និងប៉ុនប៉ង​ធ្វើឱ្យតំបន់​ហុងកុងមាន​ភាពចលាចល ។

បច្ចុប្បន្ននេះ ប្រជាធិបតេយ្យប្រកបដោយលក្ខណៈពិសេស នៃតំបន់ហុងកុងបាន រីកចម្រើនយ៉ាងផុលផុស ហើយការអនុវត្តគោលនយោបាយ និងអភិបាលកិច្ចដ៏ល្អប្រសើរ ក៏បានបើកទំព័រថ្មីផងដែរ ។ នៅចំពោះមុខនិន្នាការប្រវត្តិសាស្ត្រ ដែលឆ្ពោះទៅមុខឥតឈប់ឈរ រាល់ការប៉ុនប៉ងដែលចង់រារាំង ដំណើរការអភិវឌ្ឍលិទ្ធិប្រជាធិបតេយ្យ នៃតំបន់ហុងកុង សុទ្ធតែអត់ប្រយោជន៍ និងទទួលបរាជ័យជាមិនខាន!

To Top