ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត​​ ៦.០រ៉ិចទ័រ វាយប្រហារនៅចម្ងាយ ២១៧គីឡូម៉ែត្រ ប្រទេសម៉ិកស៊ិក

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារ នៅចម្ងាយ២១៧គីឡូម៉ែត្រ នៃទីក្រុង La Cruz de Loreto ប្រទេសម៉ិកស៊ិក នៅវេលាម៉ោង ២៣និង២២នាទី កាលពីថ្ងៃពុធ ។

ចំណុចកណ្តាល នៃការរញ្ជួយដីមានជម្រៅ៨.៥៦គីឡូម៉ែត្រ ត្រូវបានកំណត់ដំបូង រង្វាស់១៨.៨៩៨៨ដឺក្រេ នៃរយៈទទឹងខាងជើង និងរង្វាស់១០៧.១៦៩៤ដឺក្រេ នៃរយៈបណ្តោយប៉ែកកខាងលិច ។

ករណីគ្រោះរញ្ជួយដីនេះ មិនទាន់មានសេចក្តីរាយការណ៍ លម្អិតថាយ៉ាងណាទៀតនៅឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top