ព័ត៌មានអន្តរជាតិ

ប៉េរូ មានអ្នកឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron ចំនួន៧១ករណីហើយ

លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសប៉េរូ បានបញ្ជាក់ពីករណីថ្មីនៃ វីរុស Omicron ចំនួន២២ករណី ដែលនាំឱ្យចំនួនអ្នកឆ្លងមេរោគកូវីដ-១៩សរុបសរុបដល់៧១នាក់ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល Hernando Cevallos បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ។

លោក Cevallos បានថ្លែងថា ករណីថ្មីចំនួន៣ ត្រូវបានរកឃើញនៅក្នុងទីក្រុង Sullana ប្រទេសប៉េរូ ក្នុងនាយកដ្ឋាន Piura ហើយ “ជាក់ស្តែងទាំងអស់ គឺមកពីគ្រួសារតែមួយ” ។

លោកបានឲ្យដឹងទៀតថា លោកបានធ្វើការទំនាក់ទំនង ជាមួយមន្ទីរសុខាភិបាលក្នុងតំបន់ ដើម្បីធានាថា មានវិធានការចាំបាច់ ដើម្បីការពារការឆ្លងរាលដាល ក្នុងក្រុង ។

ករណី Omicron ភាគច្រើននៅក្នុងប្រទេស ត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ទីប្រជុំជន Lima និង Callao ដែលជាទីក្រុងកំពង់ផែនៅជិតរដ្ឋធានី ទោះបីជាវាទំនងជាមានវត្តមាន នៅក្នុងតំបន់ផ្សេងទៀតក៏ដោយ។

ក្នុងចំណោមករណីទាំងអស់នៃ Omicron ដែលបានកំណត់រហូត មកដល់ពេលនេះនៅក្នុងប្រទេសប៉េរូ អ្នកជំងឺ៧៧ភាគរយ បានទទួលយ៉ាងហោចណាស់ ដូសដំបូងនៃវ៉ាក់សាំងកូវីដ-១៩ ។

បន្ទាប់ពីការលេចឡើងនៃវីរុស Omicron អាជ្ញាធរប៉េរូ បានសម្រេចចិត្តពន្លឿនការអនុវត្តការចាក់វ៉ាក់សាំងទី៣ដើម្បីបញ្ឈប់រលកថ្មីនៃជំងឺដែលអាចកើតមាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top