ព័ត៌មានអន្តរជាតិ

News Update៖ ពលរដ្ឋចំនួន ៣៨៩នាក់នៅហ្វីលីពីន បាត់បង់ជីវិតដោយសារ ព្យុះទីហ្វុង Rai

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រោះមហន្តរាយ របស់រដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Rai នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៨៩នាក់ហើយ និងចំនួន ៦៤នាក់ទៀតកំពុងបាត់ខ្លួន ។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយជាតិ ហៅកាត់(NDRRMC) បានឲ្យដឹងថា ព្យុះទីហ្វុង ដែលបានបោកបក់ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ ខែធ្នូ បានធ្វើឱ្យមនុស្ស១.១៤៦ នាក់រងរបួស ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ព្យុះទីហ្វុងនេះបានបង្ក ផលប៉ះពាល់ដល់មនុស្សជាង ៤,២លាននាក់ នៅក្នុងតំបន់ចំនួន១១ នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន ក៏ដូចជាផ្នែកខ្លះនៃកោះ Luzon ដ៏សំខាន់ផងដែរ ។

យោងតាមទីភ្នាក់ងារ ខាងលើនេះបានឲ្យដឹងថា មនុស្សជិត ៣១៥.០០០នាក់ ក្នុងចំណោមជាង ៥៧០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ជាបណ្តោះអាសន្ននៅក្នុង មជ្ឈមណ្ឌលជម្លៀសចំនួន ១.១៧៩ខ្នង ។ ផ្ទះជាង ៥០០.០០០ខ្នងត្រូវបានបំផ្លាញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top