ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យអាមេរិក ការពារស្ថានីយអវកាស ពីផ្កាយរណប

បរទេស៖ ប្រទេសចិន កំពុងតែធ្វើការអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចការពារស្ថានីយអវកាសចិនមួយ និងបុគ្គលិកមានគ្នា ៣នាក់របស់ខ្លួន ក្រោយទីក្រុងប៉េកាំង បានធ្វើការតវ៉ាថា ផ្កាយរណបដែលបាញ់ បង្ហោះដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ស្ទើរតែហោះបុកស្ថានីយ។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប កាលពីថ្ងៃអង្គារ បានចោទទីក្រុងវ៉ាស៊ីនតោន ពីបទមិនអើពើនឹងកាតព្វកិច្ច លើសន្ធិសញ្ញារបស់ខ្លួន ក្នុងកិច្ចការពារសុវត្ថិភាព របស់បុគ្គលិក ៣នាក់របស់ស្ថានីយ Tiangong ក្រោយហេតុការណ៍កាលពីថ្ងៃទី១ ខែកក្កដា និងហេតុការណ៍ថ្ងៃទី២១ ខែតុលា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានៀឲ្យដឹងថា លោក Zhao Lijian ជាមន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសចិន បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការភ្លាមៗ ដើម្បីទប់ស្កាត់មិនឲ្យ មានហេតុការណ៍បែបនេះ កើតមានឡើងជាថ្មីម្តងទៀត។

លោក Zhao Lijian បានចោទទីក្រុងវ៉ាស៊ីនតោន ថាបរាជ័យក្នុងការអនុវត្ត កាតព្វកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារសុវត្ថិភាពរបស់ អវកាសយានិក ក្រោមសន្ធិសញ្ញាឆ្នាំ១៩៦៧ ស្តីពីការប្រើប្រាស់លំហអាកាស ដោយសន្តិវិធី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top