ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានចំពោះការមាន សុទិដ្ឋិនិយមរបស់អ៊ីរ៉ង់ និងរុស្ស៊ី ជុំវិញកិច្ចពិភាក្សានុយក្លេអ៊ែ

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញការព្រមានប្រឆាំងនឹង ការថ្លែងដែលមិនអាចទទួលយក បានធ្វើឡើងដោយអ៊ីរ៉ង់ និងរុស្ស៊ី ស្តីពីកិច្ចពិភាក្សានៅទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដោយនិយាយថា វានៅតែជាការលឿនហួសពេក ដើម្បីនិយាយថា តើទីក្រុងតេអេរ៉ង់វិលត្រឡប់ចូលចរចា ជាមួយនឹងវិធីសាស្ត្រ ដ៏មានអំណោយផលនោះ។

ប្រទេសអ៊ីរ៉ង់និងរុស្ស៊ី បានបង្ហាញទស្សនៈកាលពីថ្ងៃអង្គារស្តីពី កិច្ចពិភាក្សាដែលចាប់ផ្តើម នៅក្នុងសប្ដាហ៍នេះ ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក បើទោះជាលោកខាងលិចនិយាយថា កិច្ចចរចាគ្នានោះ កំពុងតែប្រព្រឹត្តទៅយឺតយ៉ាវហួស។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងគ្នាមួយ នឹងអាចទៅរួចនៅក្នុងពេល អនាគតដ៏ខ្លីខាងមុខនេះ ប្រសិនបើភាគីដទៃ បង្ហាញជំនឿល្អនោះ ស្របពេលដែលប្រេសិតរុស្ស៊ី លោក Mikhail Ulyanov បាននិយាយថា ក្រុមការងារកំពុងតែធ្វើឲ្យ មានដំណើរវិវត្តទៅមុខ ក្នុងកិច្ចពិភាក្សាជុំទី៨។

ថ្លែងប្រាប់សន្និសីទកាសែតមួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា មានដំណើររីកចម្រើនទៅមុខខ្លះៗ ក្នុងកិច្ចពិភាក្សាគ្នាជុំចុងក្រោយ ប៉ុន្តែវាលឿនហួសពេកហើយ ដើម្បីប្រាប់ថា តើក្នុងជុំបច្ចុប្បន្ននេះ ទីក្រុងតេអេរ៉ង់បានវិលត្រឡប់មកតុចរចា ដើម្បីកសាងផលប្រយោជន៍ ទាំងនោះដែរឬក៏អត់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top