ព័ត៌មានអន្តរជាតិ

អាមេរិក មើលឃើញភាព អាចរីកចម្រើន ទៅមុខក្នុងកិច្ចពិភាក្សា នុយក្លេអ៊ែអ៊ីរ៉ង់

បរទេស ៖ សហរដ្ឋអាមេរិក បាននិយាយ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានមើលឃើញ ពីភាពអាចរីកចម្រើនទៅមុខ ក្នុងកិច្ចពិភាក្សា ជាមួយប្រទេសអ៊ីរ៉ង់ ប៉ុន្តែមន្ត្រីចរចា អឺរ៉ុបដែលបានចូលរួម កំពុងតែធ្វើការជំរុញឲ្យមានការដកជាបន្ទាន់ នូវកម្មវិធី នុយក្លេអ៊ែ របស់ទីក្រុងតេអេរ៉ង់ ។

កិច្ចចរចានុយក្លេអ៊ែឆ្នាំ២០១៥របស់អ៊ីរ៉ង់ បានបន្តឡើងវិញនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុងវីយែន នៅក្នុងដំណើរជំរុញថ្មី ឲ្យមានការបោះជំហានទៅមុខ លើការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលរារាំងសកម្មភាព នុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយ ទណ្ឌកម្ម ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price បាន ប្រាប់អ្នកសារព័ត៌មានថា “ប្រហែលជាមានការ រីកចម្រើនទៅមុខតិចតួច” ។
“ប៉ុន្តែវាកំពុងតែស្ថិតនៅក្នុងរឿងខ្លះៗ ដែលជាការលឿនហួសដើម្បីនិយាយថា ការរីកចម្រើននោះមានសភាពប៉ុណ្ណា ហើយយ៉ាងហោចណាស់ យើងជឿថា ការរីកចម្រើនទៅមុខណាមួយ គឺកំពុងតែកាត់បន្ថយល្បឿន ដំណើរផលិត នុយក្លេអ៊ែរបស់អ៊ីរ៉ង់ និងមានដំណើរយឺតជាខ្លាំង” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top