Covid-19

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង ១៣.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៣,៨៨៩ករណី កាលពីថ្ងៃពុធ ក្នុងនោះ ១៣.៨៧៣ជាករណីឆ្លងក្នុងស្រុក និង១៦ករណី ជាអ្នកនាំចូលពីខាងក្រៅ ។

ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយ របស់វៀតណាមបានបន្តកត់ត្រា ចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃពុធ ដោយមានចំនួន ១.៧៦៦ករណី បន្ទាប់មកខេត្តតៃនិញ ភាគខាងត្បូងមានចំនួន ៩៣៨ករណី និងខេត្ត Vinh Long ភាគខាងត្បូងមានចំនួន ៩១៧ករណី ។

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់ ១.៦៩៤.៨៧៤នាក់ ជាមួយនឹងការស្លាប់ចំនួន ៣១.៨៧៧នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.៣០២,៥៤២នាក់ គិតមកទល់ពេលនេះបានជាសះស្បើយ ដោយកើនឡើង ៣៨.២៦០នាក់ ធៀបនឹងថ្ងៃអង្គារ ។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រមាណ១៤៨,២លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២បានចំនួន ៦៧,៣លានដូស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top