Covid-19

WHO ព្រមានថា វីរុសបំប្លែងខ្លួនថ្មី Omicron និង Delta ធ្វើឲ្យករណីឆ្លងប្រៀប ដូចរលកយក្សស៊ូណាមិ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា នាយកអង្គការសុខភាពពិភពលោក ហៅកាត់(WHO) បានថ្លែងថា ការរួមបញ្ចូលគ្នានៃ Delta និងវីរុស Omicron កំពុងជំរុញឱ្យមានរលកយក្សស៊ូណាមិ ដ៏គ្រោះថ្នាក់នៃករណីកូវីដ-១៩ ។

ពាក្យសម្ដីរបស់លោក Tedros Adhanom Ghebreyesus បានកើតឡើងនៅគ្រា ដែលសហរដ្ឋអាមេរិក និងប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប បានរាយការណ៍ពីករណីថ្មី ។

ប្រទេសបារាំង បានរាយការណ៍ពីតួលេខប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មានរបស់អឺរ៉ុប សម្រាប់ថ្ងៃទី២ ជាប់ៗគ្នាគឺមាន ២០៨.០០០ករណី ។

សហរដ្ឋអាមេរិកបានរាយការណ៍ជាមធ្យមចំនួន ២៦៥.៤២៧ករណីក្នុង១ថ្ងៃ ក្នុងសប្តាហ៍ចុងក្រោយ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងដូច្នេះ ។

ប្រទេសដាណឺម៉ាក ព័រទុយហ្គាល់ ចក្រភពអង់គ្លេស និងអូស្ត្រាលី សុទ្ធតែបានរាយការណ៍អំពីតួលេខ បំបែកក្នុងកំណត់ត្រាផងដែរ ។

ប្រទេសប៉ូឡូញ បានរាយការណ៍ពីការ ស្លាប់ទាក់ទងនឹងកូវីដ-១៩ ចំនួន៧៩៤នាក់ គិតចាប់ពីថ្ងៃពុធដែលជាចំនួនខ្ពស់បំផុត នៅក្នុងរលកទី៤ នៃជំងឺរាតត្បាតរបស់ខ្លួន ។ ច្រើនជាង ៣/៤ នៃអ្នកទាំងនេះគឺជាមនុស្ស ដែលមិនបានចាក់វ៉ាក់សាំង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top