តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានលើកឡើងថា កិច្ចព្រមព្រៀងមួយ គឺស្ថិតនៅក្នុងការឈានដល់ក្នុងកិច្ចពិភាក្សាដែលកំពុងដំណើរការលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលបានផ្តល់ថា មូលដ្ឋានចាំបាច់ត្រូវបានរៀបចំ។ លោក Bagheri Kani បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា “កិច្ចប្រជុំនៃគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានប្រារព្ធឡើង ហើយភាគីជាច្រើនរួមទាំងអ៊ីរ៉ង់បានបង្ហាញពីទស្សនៈរបស់ពួកគេលើដំណើរនៃកិច្ចចរចានាពេលអនាគត” ។ នៅព្រឹកថ្ងៃដដែល...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះផែនការ របស់សហរដ្ឋអាមេរិក ក្នុងការហាមឃាត់ការ នាំចូលផលិតផលពីតំបន់ស្វយ័តស៊ីនជាំង របស់ប្រទេសចិន ហើយនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន។ អ្នកនាំពាក្យរបស់ MOC លោក Gao Feng បានប្រាប់សន្និសីទសារព័ត៌មានថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការហាមឃាត់ការនាំចូល...
ប៉េកាំង៖ លទ្ធិប្រជាធិបតេយ្យ ជាសិទ្ធិរបស់មនុស្សគ្រប់រូប ហើយមិនគួរមានប៉ាតង់ ដោយប្រទេសណាមួយឡើយ។ នៅពេលដែលសហគមន៍ អន្តរជាតិមើលការខកចិត្តដែលហៅថា “កិច្ចប្រជុំកំពូលដើម្បី លទ្ធិប្រជាធិបតេយ្យ” ដឹកនាំដោយសហរដ្ឋអាមេរិក សំឡេងសមហេតុផល កាន់តែច្រើននៅជុំវិញពិភពលោក បានព្រមានប្រឆាំងនឹងការប៉ុនប៉ង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបោះជំរុំមួយប្រឆាំង នឹងមួយផ្សេងទៀត ដែលជំរុញដោយចិត្តគំនិត សង្រ្គាមត្រជាក់ដ៏គ្រោះថ្នាក់។ គួរឱ្យអស់សំណើចណាស់ “ការបង្ហាញលទ្ធិប្រជាធិបតេយ្យ” របស់ទីក្រុងវ៉ាស៊ីនតោន ក៏កើតឡើងនៅពេលដែលការ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពអាច ទៅរួចនៃការធ្វើសមយុទ្ធយោធា ដែលនឹងត្រៀមសម្រាប់សេណារីយ៉ូ ក្នុងករណីមានហេតុការណ៍អាក្រក់ កម្ទេចទីតាំងនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចពិភាក្សាការទូតបរាជ័យ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់អាមេរិក។ មន្ត្រីរូបនោះ បាននិយាយថា កិច្ចពិភាក្សាសហរដ្ឋអាមេរិក គ្រោងធ្វើជាមួយរដ្ឋមន្ត្រី ការពារជាតិអ៊ីស្រាអែល លោក Benny Gantz ក្រោយការផ្តល់សេចក្តីលម្អិត ថ្ងៃទី២៥...
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអ៊ែល Yair Lapid នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេស អេហ្ស៊ីបរដ្ឋធាទីទីក្រុង Cairo ដើម្បីជួបពិភាក្សាគ្នាជាមួយ នឹងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al Sisi ក្នុងគោលបំណងដើម្បី ពង្រីកទំនាក់ទំនងទ្វេភាគី។ នៅក្នុងសេចក្តីថ្លៃងការណ៍មួយ ដែលធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីស្រាអ៊ែលបានបញ្ជាក់ថា ការពង្រីងទំនាក់ទំនង...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយថា អង់គ្លេសនឹងបញ្ជូនវិស្វករយោធា ១៤០នាក់ ទៅកាន់ប្រទេសប៉ូឡូញក្នុងខែនវ ដើម្បីផ្តល់ការគាំទ្រនៅតាម ព្រំដែនប៉ូឡូញជាប់បេឡារុស នៅក្នុងដំណើរឆ្លើយតបចំពោះ អ្វីដែលខ្លួនចាត់ទុកថាជាសម្ពាធ ពីអន្តោប្រវេសន៍ខុសប្រក្រតី។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានមានប្រសាសន៍ដូច្នេះថា “ការប្តេជ្ញារបស់យើង ចំពោះសន្តិសុខអឺរ៉ុប គឺមិនងាករេនោះទេ ហើយយើងនឹងតែងតែផ្តល់ ការគាំទ្រដល់សម្ពន្ធមិត្តរបស់យើង។...
បរទេស៖ ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើជុំថ្មីនៃកិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយជម្លោះមួយជុំវិញរឿងមន្ត្រីការទូតនៅស្ថានទូតខ្លួន នៅចុងឆ្នាំនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដែលដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលនិយាយនៅថ្ងៃព្រហស្បតិ៍នេះ។ ស្ថានទូតសហរដ្ឋអាមេរិកនិងរុស្ស៊ី នាពេលថ្មីៗនេះ បានស្ថិតក្រោមសម្ពាធរឿងបុគ្គលិកការទូត ស្របពេលមានការបណ្ដេញមន្ត្រីការទូតរបស់គ្នាទៅវិញទៅមក និងការរឹតបន្តឹងដទៃទៀតដែលបានដាក់ ស្របពេលដែលចំណងមិត្តភាពទ្វេភាគីបានធ្លាក់ចុះដល់ចំណុចទាបបំផុត គិតចាប់តាំងពីចប់សង្គ្រាមត្រជាក់មក។ គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក...
បរទេស៖ បេសកកម្មដឹប្រយុទ្ធរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយមនៅក្នុងប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះ បានបញ្ចប់ជាផ្លូវការហើយ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ាក់។ ការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងដោយលោក Qassim al-Araji ក្រោយជុំចុងក្រោយនៃកិច្ចពិភាក្សាបច្ចេកទេសនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់ ដើម្បីផ្លាស់ប្តូរជាផ្លូវការនូវបេសកកម្មប្រយុទ្ធទៅជាបេសកកម្មប្រឹក្សាយោបល់ ជួយដល់កងកម្លាំងអ៊ីរ៉ាក់។យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសារលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធ័រ លោក Qassim...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា រដ្ឋបាលលោក បៃដិន កំពុងតែបន្តរឹតបន្តឹង ការអនុវត្តដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដោយនឹងបញ្ជួន គណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ប្រទេសសហភាពអារ៉ាប់រួម នៅក្នុងសប្ដាហ៍ក្រោយ។ គណៈប្រតិភូ ដែលនឹងរួមមានទាំង ប្រធានការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិ បរទេស របស់ក្រសួងរតនាគារអាមេរិក លោក Andrea Gacki...
ប៉េកាំង៖ ប្រទេសចិន បានព្រមាន ប្រទេសលោកខាងលិចថា ពួកគេនឹងខាតបង់ធំ សម្រាប់ការធ្វើពហិការ ការទូត នៃកីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ទីក្រុង វ៉ាស៊ីនតោន បានប្រកាសធ្វើពហិការរបស់ខ្លួនកាលពីដើមសប្តាហ៍ ដោយលើកឡើងថា វាត្រូវបានជំរុញដោយការរំលោភសិទ្ធិយ៉ាងទូលំទូលាយដោយប្រទេសចិន និងអ្វីដែលខ្លួនមើលឃើញថាជា “អំពើប្រល័យពូជសាសន៍” ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមអ៊ិយហ្គ័រនៅតំបន់ស៊ីនជាំង។ ក្រោយមកទៀតប្រទេស អូស្ត្រាលី...