ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងពិភាក្សាគ្នាពីសមយុទ្ធយោធា សម្រាប់សេណារីយ៉ូអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពអាច ទៅរួចនៃការធ្វើសមយុទ្ធយោធា ដែលនឹងត្រៀមសម្រាប់សេណារីយ៉ូ ក្នុងករណីមានហេតុការណ៍អាក្រក់ កម្ទេចទីតាំងនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចពិភាក្សាការទូតបរាជ័យ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់អាមេរិក។

មន្ត្រីរូបនោះ បាននិយាយថា កិច្ចពិភាក្សាសហរដ្ឋអាមេរិក គ្រោងធ្វើជាមួយរដ្ឋមន្ត្រី ការពារជាតិអ៊ីស្រាអែល លោក Benny Gantz ក្រោយការផ្តល់សេចក្តីលម្អិត ថ្ងៃទី២៥ ខែតុលា ដោយថ្នាក់ដឹកនាំមន្ទីរបញ្ចកោណ ដល់ទីប្រឹក្សាសន្តិសុខសេតវិមាន លោក Jake Sullivan ស្តីពីជម្រើសយោធាពេញលេញដែលមាន ដើម្បីធានាថា ប្រទេសអ៊ីរ៉ងនឹងមិនអាច ផលិតអាវុធនុយក្លេអ៊ែបាន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន i24 News ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ គឺត្រូវបានធ្វើឡើង ស្របពេលកិច្ចចរចា នុយក្លេអ៊ែក្នុងទីក្រុងវីយែន កំពុងតែមានភាពរអាក់រអួល រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោក។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់ប្រទេសអ៊ីស្រាអែល កំពុងមានការប្រឆំាង ចំពោះកិច្ចចរចាស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ឡើងវិញ ដោយប្រធានទីភ្នាក់ងារ ចារកម្មអ៊ីស្រាអែល លោក ក៏បាននៅក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ ក្នុងសប្ដាហ៍កន្លងទៅនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top