បរទេស៖ កាលពីព្រឹកថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz ត្រូវបានគេដឹងថា បានជួបពិភាក្សាគ្នាជាមួយនឹង លោកប្រធានាធិបតីនៃ រដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas ក្នុងគោលបំណងដើម្បីអាច ពង្រឹងចំណងទំនាក់ទំនង សេដ្ឋកិច្ចនិងមិត្តភាព។ ជំនួបគ្នានេះគឺជាលើកទី២ ហើយចាប់តាំងតែ ពីពេលដែលលោក Abbas បានស្វាគមន៍លោក Gantz កាលពីក្នុងខែសីហានៅក្នុងតំបន់...
ម៉ុស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍ BelRos ថាប្រទេសរុស្ស៊ី មិនចង់ត្រលប់ទៅ “វាំងននដែក” វាំងននដែលមិនអាចបើកបាន ក្នុងទំនាក់ទំនងជាមួយ លោកខាងលិចវិញនោះទេ។ នៅពេលសួរថាតើទីក្រុងម៉ូស្គូ នឹងត្រលប់ទៅ “វាំងននដែក” ក្នុងទំនាក់ទំនងជាមួយ បណ្តាប្រទេសលោកខាងលិចដែរឬទេ អ្នកការទូតរូបនេះបានលើកឡើងថា ភាគីរុស្ស៊ីនឹងមិន ចាត់វិធានការបែបនេះទេ។...
វ៉ាស៊ីនតោន ៖ កុមារជាង ៧,៥ លាននាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នៅក្នុងសហរដ្ឋអាមេរិក ដែលតំណាងឱ្យ ១ ក្នុងចំណោមកុមារអាមេរិក ១០នាក់ នេះបើយោងតាមរបាយការណ៍ ចុងក្រោយរបស់បណ្ឌិតសភា កុមារអាមេរិក (AAP) និងសមាគមមន្ទីរពេទ្យកុមារ។ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយ បានឱ្យដឹងថា ករណីកុមារចំនួន ៧,៥៦៥,៤១៦ករណី នៃជំងឺកូវីដ-១៩...
យូអិន ៖ នៅក្នុងសាររបស់លោក សម្រាប់ឆ្នាំថ្មី អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យមនុស្ស គ្រប់រូបខិតខំ សម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ ដល់មនុស្ស ភពផែនដី និងភាពរុងរឿង ។ មន្ត្រីជាន់ខ្ពស់អង្គការ សហប្រជាជាតិបានលើកឡើងថា “ពិភពលោកស្វាគមន៍ឆ្នាំ២០២២ ជាមួយនឹងក្តីសង្ឃឹម របស់យើង...
វ៉ាស៊ីនតោន ៖ ការរីករាលដាលលឿន ដូចផ្លេកបន្ទោរ នៃទម្រង់ឆ្លងអូមីក្រុង នៅក្នុងសហរដ្ឋអាមេរិក បានជំរុញករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃដល់កម្រិតខ្ពស់បំផុត លើសពី ៥១ម៉ឺនករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ វាគឺជាការកើនឡើង ខ្ពស់បំផុត នៃករណីក្នុងមួយថ្ងៃចាប់ តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាតនៅក្នុងប្រទេសនេះ បើយោងតាមទិន្នន័យចុងក្រោយ របស់សាកលវិទ្យាល័យ Johns Hopkins...
ប្រទេសនីហ្សេរីយ៉ា ធ្លាប់ទទួលបានវ៉ាក់សាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca នៃអង់គ្លេស ចំនួនជាង ២៥០ ម៉ឺនដូស ពីអឺរ៉ុបកាលពីខែតុលា ឆ្នាំ ២០២១ ប៉ុន្តែក្នុងនោះមានចំនួន ជិតពាក់កណ្តាលផុតកាលបរិចេ្ឆទ ប្រើប្រាស់ត្រឹមខែវិច្ឆិកា ឆ្នាំនេះ ។ ដើម្បីលុបបំបាត់ ការព្រួយបារម្ភ របស់ប្រជាជន ប្រទេសខ្លួន ចំពោះសុវត្ថិភាព...
កូឡាឡាំពួរ ៖ ម៉ាឡេស៊ី បានរាយការណ៍ ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨៩៧ករណីទៀតគិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃអង្គារ ដែលនាំឱ្យចំនួន ឆ្លងសរុបទូទាំង ប្រទេសកើនឡើងដល់ ២,៧៤៦,៨៣៣ករណី នេះបើយោងតាមក្រសួង សុខាភិបាល។ ទិន្នន័យដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រសួងបានបង្ហាញថា មានករណីចំនួន ១៩២ករណីផ្សេងទៀត ត្រូវបាននាំចូលដោយ ២,៧០៥ករណី គឺជាការចម្លងក្នុងស្រុក...
វ៉ាស៊ីនតោន ៖ អ្នកប្រាជ្ញអាមេរិកមួយរូបបានលើកឡើងថា ជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ចិន កំពុងធ្វើឱ្យសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត នៅលោកខាងលិចអាម៉ាស់មុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ជោគជ័យរបស់ប្រទេសចិន ក្នុងការរក្សាអត្រានៃការឆ្លង និងការស្លាប់ដោយជំងឺកូវីដ-១៩ “ខុសគ្នាជាមួយនឹងបស្ចិមប្រទេស ពី ១០០ ទៅ ១០០0ដង លោក Eric Zuesse...
បរទេស៖ លោកគីមជុងអ៊ុន ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនទាំងសម្រាប់ “កិច្ចពិភាក្សា និងការប្រឈមមុខដាក់គ្នា” ជាមួយសហរដ្ឋអាមេរិក ក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ទ្វារនៃកិច្ចពិភាក្សារំសាយនុយក្លេអ៊ែរនៅតែបើកចំហ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ឬ ការធ្វើតេស្តនុយក្លេអ៊ែរ នៅមុនពេលពាក់កណ្តាលខែវិច្ឆិកា នៅសហរដ្ឋអាមេរិក...
បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ នូវសេចក្តីព្រាងច្បាប់ការពារជាតិមានទំហំទឹកប្រាក់៧៧០ពាន់លានដុល្លារ ដែលលោកធ្លាប់បានរិះគន់សម្រាប់ការមានរួមបញ្ចូលបទបញ្ញត្តិ មានប្រសិទ្ធភាពធ្វើឲ្យវាមិនអាចទៅរួចសម្រាប់លោក ដើម្បីបិទនូវមន្ទីរឃុំឃាំងអាមេរិក នៅឈូងសមុទ្រ Guantánamo Bay ប្រទេសគុយបា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានមានប្រសាសន៍ថា ស្របពេលដែលលោកអនុម័តវិធានការទាំងស្រុងនោះ លោកមានការមិនសប្បាយចិត្ត ចំពោះការដាក់កំហិតផ្លូវច្បាប់ជាច្រើន ដោយរួមបញ្ចូលទាំងប្រការដែលមានបំណងរារាំងដល់កិច្ចប្រឹងប្រែងបិទមន្ទីរឃុំឃាំ...