ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា គ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយទឹកភ្លៀង បានកើតឡើងនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ បន្សល់នូវអ្នកស្លាប់១០នាក់ ឬបាត់ខ្លួន ។ គណៈកម្មាធិការកណ្តាលរបស់ប្រទេសទទួលបន្ទុកការទប់ស្កាត់គ្រោះមហន្តរាយ ជាតិ និងត្រួតពិនិត្យបានឲ្យដឹងនៅថ្ងៃពុធនេះ ។ គណៈកម្មាធិការ បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ក្រុមជនរងគ្រោះរាប់បញ្ចូលទាំង៦នាក់នៅខេត្ត Phu Yen ហើយ៤នាក់នៅខេត្ត Binh...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្រាប់ប្រទេសឥណ្ឌូនេស៊ី ឲ្យឈប់ខួងយកប្រេង និងឧស្ម័នធម្មជាតិ នៅដែនសមុទ្រដែលប្រទេសទាំងពីរ សុទ្ធតែចាត់ទុកថាជារបស់ខ្លួន នៅក្នុងអំឡុង ជម្លោះជាប់គាំងរយៈពេល ជាច្រើនខែមួយ នៅដែនសមុទ្រចិនខាងត្បូង នាដើមឆ្នាំនេះ។ ការទាមទារមិនធ្លាប់មាន ដែលពីមុនមកមិនធ្លាប់មានការរាយការណ៍នោះ បានបង្កើននូវភាពតានតឹងជុំវិញរឿងធនធានធម្មជាតិ រវាងប្រទេសទាំងពីរ ស្ថិតនៅក្នុងតំបន់ ដ៏មានសារៈសំខាន់ទាំងផ្នែកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចសកល។ លិខិតមួយពីមន្ត្រីការទូតចិនប្រចាំជូនដល់ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយប្រាប់ឥណ្ឌូនេស៊ីយ៉ាងច្បាស់ៗ...
បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន RIA Novosti ថា ប្រសិនបើរុស្ស៊ីប្រឈមមុខនឹង ការឈ្លានពានពីប្រទេសអ៊ុយក្រែន នោះរដ្ឋាភិបាលទីក្រុង Minsk នឹងគាំទ្រទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃពុធថា សេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ស្តីពីលទ្ធភាពនៃ ការដាក់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស គួរតែត្រូវបានយកចិត្ត ទុកដាក់ដោយលោកខាងលិច ថានេះជាការព្រមាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន...
ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានលើកឡើងថា ប្រទេសបារាំងបានសម្រេចចិត្តបន្តការហាមឃាត់ការហោះហើររបស់ខ្លួនលើប្រទេសអាហ្វ្រិកខាងត្បូងចំនួន៧ រហូតដល់ថ្ងៃសៅរ៍ ជុំវិញការព្រួយបារម្ភពីការរាលដាលជំងឺកូវីដ-១៩ ទម្រង់ថ្មី អូមីក្រុង Omicron ។ ថ្លែងទៅកាន់វិទ្យុ RTL លោក Beaune បានលើកឡើងថា ប្រទេសបារាំង និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតបានចាត់វិធានការសម្របសម្រួលមួយ ដើម្បីផ្អាកជើងហោះហើរ ឬរារាំងការចូលពីអាហ្វ្រិកខាងត្បូង...
បរទេស៖ កន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូបានប្តេជ្ញាថា នឹងឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ២៧នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងសប្តាហ៍ខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធថា បុគ្គលិកស្ថានទូតអាមេរិកដែលស្នាក់នៅទីក្រុងមូស្គូលើសពីបីឆ្នាំ ត្រូវតែចាកចេញពីប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា...
បរទេស៖អ្នកដំណើរតាមអាកាសទៅកាន់សហរដ្ឋអាមេរិក នឹងប្រឈមមុខច្បាប់តេស្តជម្ងឺកូវីដ១៩កាន់តែតឹងរឹងខ្លាំងឡើង ស្របពេលដែលប្រទេសផ្សេងទៀត បានធ្វើការរឹតបន្តឹងការគ្រប់គ្រងព្រំដែននៅថ្ងៃពុធនេះ ដើម្បីព្យាយាមបន្ថយល្បឿនការរាលដាលនៃជម្ងឺកូវីដ១៩ប្រភេទថ្មី អូមីក្រុង ដែលប្រទេសនីហ្សេរីយ៉ានិយាយថា ដែលកំពុងតែរីករាលដាល លឿនជាងការគិត។ មជ្ឈមណ្ឌលគ្រប់គ្រង់និងទប់ស្កាត់ជម្ងឺឆ្លង បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក កំពុងតែងាកទៅរកការតម្រូវឲ្យអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ ដែលចូលក្នុងប្រទេសខ្លួន បង្ហាញពីការតេស្តអវិជ្ជមានកូវីដ១៩ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃនៃការចេញដំណើរ។នាពេលបច្ចុប្បន្ននេះ អ្នកដំណើរអន្តរជាតិដែលបានចាក់ថ្នាំវ៉ាក់សាំងហើយ អាចបង្ហាញលទ្ធផលអវិជ្ជមាន ដែលទទួលបានក្នុងរយៈពេល៣ថ្ងៃពីថ្ងៃពួកគេចេញដំណើរ ហើយការតម្រូវយកការតេស្តក្នុងរយៈពេល១ថ្ងៃថ្មីនេះ នឹងអនុវត្តចំពោះប្រជាជនសហរដ្ឋអាមេរិក ក៏ដូចជាជនជាតិបរទេសនានាផងដែរ។...
បរទេស៖សហរដ្ឋអាមេរិក និងរដ្ឋាភិបាលដឹកនាំដោយពួកតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ ទើបបានបញ្ចប់កិច្ចពិភាក្សាគ្នារយៈពេល២ថ្ងៃ នៅក្នុងប្រទេសកាតា ស្របពេលមានវិបត្តិសេដ្ឋកិច្ចនិងមនុស្សជាតិជាខ្លាំង នៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាននេះ។ ភាគីទាំងពីរបានធ្វើការបញ្ជាក់ អំពីការបញ្ចប់កិច្ចពិភាក្សាមានរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា ជាមួយមន្ត្រីពួកតាលីបង់ ដែលអំពាវនាវឲ្យសមភាគីសហរដ្ឋអាមេរិក ដកទណ្ឌកម្មនិងបញ្ឈប់ការបង្កកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។ ការអំពាវនាវនោះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមនេះ ជួបវិបត្តិមនុស្សជាតិ ដែលអង្គការសហប្រជាជាតិ បានធ្វើការព្រមានដដែលៗថា កំពុងតែធ្វើដំណើរឆ្ពោះទៅរកគ្រោះមហន្តរាយមួយ នេះបើតាមការចេញផ្សាយរបស់កាសែត...
បរទេស៖ បុគ្គលិកក្រុមហ៊ុន Prapakorn Oil Co ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ ផ្តើមភ្លើងឆាបឆេះដេប៉ូប្រេងរំអិលរបស់ក្រុមហ៊ុន ដោយសារតែនាងខឹងនឹងថៅកែរបស់នាង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក Thanayut Wutthicharasthamrong ស្នងការនគរបាលខេត្តតំបន់ Region 7...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសក្រិកបានប្រកាស ក្នុងការដាក់ពិន័យ និងភាពចាំបាច់ សម្រាប់ ពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ទៅត្រូវតែទទួលយកការ ចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា និងត្រឹមត្រូវ ។ លោកនាយករដ្ឋមន្ត្រី ក្រិក Kyriakos Mitsotakis ក៏បានប្រកាសដែរថា...