ព័ត៌មានអន្តរជាតិ

អាមេរិក មានក្តីព្រួយបារម្ភ ជុំវិញការបាញ់បង្ហោះ ផ្កាយរណបអ៊ីរ៉ង់

បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិកមួយរូប បានប្រាប់កាសែត The Hill ថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភចំពោះ ការអភិវឌ្ឍរ៉ុកកែតអ៊ីរ៉ង់ ដោយនិយាយថា មានហានិភ័យដ៏ធ្ងន់ធ្ងរមួយ ដែលទីក្រុងអ៊ីរ៉ង់កំពុងតែកសាងឡើង គឺកម្មវិធីមីស៊ីលផ្លោង ហើយនៅថ្ងៃណាមួយ អាចនឹងប្រើបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ។

តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលេរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអះអាងថា បានធ្វើការបាញ់បង្ហោះបានយ៉ាងជោគជ័យ នូវរ៉ុកកែតមួយដែលបំពាក់ជាមួយ នូវផ្កាយរណចំនួន៣ ជាឧបករណ៍ស្រាវជ្រាវ ចូលទៅក្នុងលំហអាកាស។

នៅពេលភ្លាមៗនេះ វាមិនទាន់ច្បាស់ទេថា តើឧបករណ៍ស្រាវជ្រាវនោះ ត្រូវបាននាំចូលទៅក្នុងគន្លង លំហបានយ៉ាងជោគជ័យដែរ ឬក៏អត់នោះទេ ប៉ុន្តែការបាញ់បង្ហោះនេះ គឺធ្វើឡើងក្រោយមានសកម្មភាព បង្កហេតុកើនឡើងពីអ៊ីរ៉ង់ បើទោះជាប្រទេសនេះ ចូលរួមក្នុងកិច្ចពិភាក្សាគ្នាដោយ ប្រយោលជាមួយសហរដ្ឋអាមេរិក ជុំវិញការវិលត្រឡប់អនុវត្ត កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញក៏ដោយ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា កម្មវិធីអវកាសអ៊ីរ៉ង់ ដែលទីក្រុងតេអេរ៉ង់ពិពណ៌នាថា សម្រាប់គោលបំណងស៊ីវិលនោះ បំពានសេចក្តីសម្រេចមួយ ក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលស្នើមិនឲ្យអ៊ីរ៉ង់ធ្វើសកម្មភាពនានា ពាក់ព័ន្ធនឹងមីស៊ីលផ្លោងរចនា បង្កើតឡើងឲ្យមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ រួមទាំងការបាញ់បង្ហោះដោយ ប្រើបច្ចេកវិទ្យាមីស៊ីល ផ្លោងបែបនេះផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top