ព័ត៌មានអន្តរជាតិ

ប្រើយានរ៉ូបូត ប្រដាប់អាវុធ នៅក្នុងមានជម្លោះជាមួយឥណ្ឌា ដើម្បីគ្រប់គ្រងតំបន់ត្រជាក់និងពិបាកសម្រាប់កងទ័ព

បរទេស៖របាយការណ៍ពីប្រទេសឥណ្ឌាអះអាងថា ប្រទេសចិន នាពេលថ្មីៗនេះ បានចាប់ផ្តើមប្រើប្រាស់យានរ៉ូបូតប្រដាប់អាវុធ ដើម្បីគ្រប់គ្រងតំបន់ខ្ពង់រាបនិងទីទំនាប ដែលមានការលំបាកខ្លាំងហួស សម្រាប់កងទ័ពរបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយពី Yahoo News។


ប្រទេសចិននិងប្រទេសឥណ្ឌា បានបះទង្គិចគ្នានៅក្នុងខែកញ្ញា ឆ្នាំ២០២០ នៅក្នុងអំឡុងជម្លោះព្រំដែន ស្ថិតតាមបណ្ដោយឆ្នេរបឹង Pangong Lake ក្នុងតំបន់មួយដែលចិនហៅថា Shenpaoshan និងឥណ្ឌាហៅថា Chushul ប៉ុន្តែកងទ័ពបានបន្តប្រឈមមុខដាក់គ្នា នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ រហូតដល់ឆ្នំា២០២១។


តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិន បានបញ្ជូនរថយន្តគ្មាមនុស្សបើក ទៅកាន់តំបន់ទីបេ ដើម្បីពង្រឹងគោលជំហរប្រចាំការរបស់ខ្លួន។


ក្រៅពីនោះ តំបន់ដែលយានទាំងនោះអាចនឹងត្រូវបញ្ជូនទៅ ត្រូវបានគេពិពណ៌នាថា ជាតំបន់ដាច់ស្រយាល់ មានអាកាសធាតុស្ងួតខ្លាំងមិនគួរដល់ការរស់នៅ ហើយតំបន់នេះ ប្រើប្រាស់ជាចម្បងសម្រាប់ជាផ្លូវពាណិជ្ជកម្មតិចតួច ឆ្លងកាត់តំបន់វាលខ្សាច់៕

ប្រែសម្រួល៖ប៉ាង កុង

To Top