ព័ត៌មានអន្តរជាតិ

បារាំង ប្រកាសធ្វើការបង្ក្រាប លើអ្នកមិនបានចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩

ប៉ារីស៖ ការរីករាលដាលយ៉ាងឆាប់រហ័ស នៃទម្រង់ឆ្លងថ្មីអូមីក្រុង នៅទូទាំងប្រទេសបារាំង បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយពេលវេលា នៅដាច់ដោយឡែកពីគេ(ច័តាឡីស័ក) សម្រាប់អ្នកទទួលថ្នាំបង្ការ និងផ្លាស់ទីទៅដាក់ឱ្យនៅ ដាច់ដោយឡែកបន្ថែមទៀតនូវកន្លែង ដែលមិនបានចាក់វ៉ាក់សាំង ពីកន្លែងសាធារណៈក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និងសង្គមនៃការផ្ទុះឡើងនៃជំងឺរាតត្បាត។

ពេលវេលានៅដាច់ដោយឡែកពីគេដោយខ្លួនឯង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលធ្វើតេស្តវិជ្ជមាននឹងធ្លាក់ចុះពី ១០ថ្ងៃមកត្រឹម ៧ថ្ងៃវិញនៅថ្ងៃច័ន្ទនេះ ហើយអាចត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមាន នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល Olivier Véran ។

លោក Véran បានលើកឡើងថា “អ្នកដែលមិនបានទទួលថ្នាំបង្ការ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃជាមួយនឹងច្រកចេញ ដែលអាចធ្វើទៅបាន បន្ទាប់ពី ៧ថ្ងៃនៅក្រោមលក្ខខណ្ឌដូចគ្នា” ។

ប្រទេសបារាំងបានរាយការណ៍ពីការឆ្លងថ្មីចំនួន ២១៩,១២៦ករណី កាលពីថ្ងៃសៅរ៍ ហើយបានក្លាយជាប្រទេសទី៦ នៅលើពិភពលោក ដែលមានចំនួនលើសពី ១០លានករណីដែលត្រូវបានកត់ត្រាសរុបនៃជំងឺកូវីដ-១៩ ។

លោក Véran បានលើកឡើងថា ការផ្លាស់ប្តូរច្បាប់នេះក៏មានន័យថា ទំនាក់ទំនងនៃករណីវិជ្ជមាន នឹងមិនត្រូវបានទាមទារឱ្យនៅដាច់ដោយឡែកពីគេឡើយ ដរាបណាពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែពួកគេនឹងត្រូវធ្វើតេស្តជាប្រចាំ។

ការផ្លាស់ប្តូរក៏ត្រូវបានធ្វើឡើងផងដែរ ចំពោះរយៈពេលដែលមនុស្ស គួរតែទទួលបានការចាក់ថ្នាំ​ ដូសជំរុញរបស់ពួកគេ។ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ការចាក់ថ្នាំជំរុញ នឹងត្រូវចាក់រយៈពេល ៤ខែ ជំនួសឱ្យរយៈពេល ៧ខែបច្ចុប្បន្ន បន្ទាប់ពីការចាក់លើកទី២ ដើម្បីទទួលបានវ៉ាក់សាំងពេញលេញ។

ច្បាប់ថ្មីនេះចូលជាធរមាននៅថ្ងៃចន្ទ ពេលដែលសមាជិកសភាបារាំង ក៏នឹងពិនិត្យច្បាប់ដែលនឹងកំណត់អ្នកមិនមានវ៉ាក់សាំងពីការចូលទៅកាន់ភោជនីយដ្ឋាន បារ និងកន្លែងសាធារណៈផ្សេងទៀត នេះបើយោងតាមច្បាប់ ដែលបានស្នើឡើង នៅលើគេហទំព័ររបស់រដ្ឋសភា៕ ដោយ ឈូក បូរ៉ា

To Top