ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងហេតុការណ៍ ឆាបឆេះអគាររដ្ឋសភា អាហ្វ្រិកខាងត្បូង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេចាប់ខ្លួន នៅក្រោយហេតុការណ៍ភ្លើងឆាបឆេះ អគាររដ្ឋសភាពរបស់ ប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងរដ្ឋធានី Cape Town។

អ្នកនាំពាក្យរបស់ក្រុមមន្ត្រីប៉ូលីស បានថ្លែងថា បុរសម្នាក់នេះនឹងត្រូវប្រឈមមុខ ទៅនឹងការកាត់ទោសលើក រណីជាច្រើនដូចជាការលួច ដុតទ្រព្យសម្បត្តិសាធារណៈ ការលួចគាស់និងករណី ចោរកម្មផងដែរហើយតាម កំណត់សវនាការនឹង ប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះ។

គួរឲ្យដឹងដែរថា ហេតុការណ៍ឆេះអគាររដ្ឋសភា បានកើតឡើងយ៉ាងខ្លាំងក្លា កាលពីថ្ងៃអាទិត្យ ហើយវាបានធ្វើឲ្យក្រុមអ្នកពន្លត់អគ្គិភ័យ ប្រើពេលអស់ជាច្រើនម៉ោង ក្នុងការពន្លត់អគ្គិភ័យ បានជោគជ័យទៅវិញ។

ប្រធានាធិបតីនៃ ប្រទេសអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានថ្លែងហៅព្រឹត្តិការណ៍នេះ ជារឿងដ៏អាក្រក់បំផុត និងបំផ្លិចបំផ្លាញយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក្តីកិច្ចការងារ របស់ក្រុមសមាជិកសភានឹង ត្រូវតែបន្តធ្វើឡើងជាធម្មតា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top