ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងប្រឈមមុខនឹងការ គំរាមកំហែងកាន់តែច្បាស់ និងជាក់ស្តែងពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ

វ៉ាស៊ីនតោន៖ ដោយសារព្រិលធ្លាក់ខ្លាំង ភ្លើងឆេះព្រៃ ដែលបានចាប់ផ្តើមនៅមុនថ្ងៃចូលឆ្នាំ និងបានឆេះផ្ទះជិត ១០០០ខ្នងនៅក្នុងទីក្រុង Boulder នៃរដ្ឋ Colorado ទីបំផុតបានរលត់ទៅវិញ ដោយធ្វើឱ្យមនុស្សជាង ៣ម៉ឺននាក់គ្មានផ្ទះសម្បែង និង ៣ នាក់បាត់ខ្លួន។

បន្ទាប់ពីមួយឆ្នាំនៃ គ្រោះមហន្តរាយធម្មជាតិ ជាញឹកញាប់រួមទាំងគ្រោះរាំងស្ងួត រលកកំដៅ ភ្លើងឆេះព្រៃ ទឹកជំនន់ និងខ្យល់ព្យុះដ៏សាហាវ សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការ គំរាមកំហែងកាន់តែច្បាស់ និងជាក់ស្តែងពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។

យោងតាមទិន្នន័យចុងក្រោយបំផុត ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) នៅក្នុងខែតុលា សហរដ្ឋអាមេរិក បានទទួលរងនូវគ្រោះមហន្តរាយ អាកាសធាតុយ៉ាងហោចណាស់ ១៩លើក ដាច់ដោយឡែកពីគ្នាក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២១ ជាមួយនឹងការចំណាយនីមួយៗលើសពី ១ពាន់លានដុល្លារ។ អាកាសធាតុក្ដៅខ្លាំង ក៏បាននាំឱ្យមនុស្សស្លាប់ជាង ៥០០នាក់ ដែលធ្វើឱ្យឆ្នាំ២០២១ ជាឆ្នាំដែលមាន គ្រោះធម្មជាតិស្លាប់ច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០១១ មក។

គួរកត់សម្គាល់ថា ទិន្នន័យមិនរាប់បញ្ចូល ទាំងខ្យល់ព្យុះកំបុតត្បូង ដែលបានបោកបក់ពាសពេញ រដ្ឋពាក់កណ្តាលភាគខាងត្បូងចំនួន ៦លើកកាលពីដើមខែធ្នូ ដែលបណ្តាលឱ្យមនុស្សជិត ១០០នាក់ស្លាប់ និងផ្ទះរាប់ពាន់ខ្នងត្រូវបានកម្ទេច ដោយផ្នែកខ្លះនៃរដ្ឋ Kentucky រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត និងភ្លើងឆេះព្រៃ Denver-Boulder ចុងឆ្នាំ។ ការវាយតម្លៃនៃការបាត់បង់ នៅក្នុងព្រឹត្តិការណ៍មហន្តរាយទាំងពីរ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ចប់។

ក្នុងឆ្នាំ២០២១ ក៏ជាឆ្នាំទី៧ ជាប់ៗគ្នា ដែលសហរដ្ឋអាមេរិក បានជួបប្រទះគ្រោះមហន្តរាយដែលមានតម្លៃ ១០ពាន់លានដុល្លារ ឬច្រើនជាងនេះ។ កំណត់ត្រាខ្ពស់បំផុតត្រូវបានកំណត់ក្នុងឆ្នាំ ២០២០ នៅពេលដែលគ្រោះមហន្តរាយ ធម្មជាតិធំៗចំនួន ២២លើក បានវាយប្រហារប្រទេសនេះ។

រលកកំដៅនៅទូទាំងរដ្ឋ Oregon និង Washington នៅចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០២១ បានបណ្តាលឱ្យមនុស្សស្លាប់រាប់រយនាក់ ខណៈដែលអាកាសធាតុត្រជាក់ខ្លាំង នៅភាគខាងត្បូងក្នុងខែកុម្ភៈ បាននាំឱ្យមនុស្សស្លាប់ជាង ១២០នាក់នៅក្នុងរដ្ឋតិចសាស់ នេះបើយោងតាម NOAA ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top