ព័ត៌មានអន្តរជាតិ

ការដឹកនាំដ៏អស្ចារ្យ ឆ្នាំ២០២១ គំនិតអភិវឌ្ឍន៍ថ្មី របស់ប្រទេសចិន បង្ហាញនៅត្រង់ណា?

ឆ្នាំ២០២១ ជាឆ្នាំទី១ ដែលប្រទេសចិន ចាប់ផ្តើមដំណើរថ្មី នៃការកសាងប្រទេស សង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ ។ ប្រទេសចិន បានឈានចូលដំណាក់កាល អភិវឌ្ឍន៍ថ្មី ។ ចាប់ពីឆ្នាំ២០២១មក ពាក្យដូចជា “អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី ដោយពេញលេញ ចំចំណុចត្រឹមត្រូវនិង គ្រប់ជ្រុងជ្រោយ” រៀបចំគម្រោងជាប្រព័ន្ធ និងសម្របសម្រួលជំរុញ គ្រប់ការងារជាពាក្យ សម្តីគន្លឹះ របស់លោកXiJinping ប្រធានរដ្ឋចិន អំពីអភិបាលកិច្ចជាតិ ។ តើគំនិតអភិវឌ្ឍន៍ថ្មី របស់ប្រទេសចិន បង្ហាញចេញត្រង់ណា?

ដំបូង គឺការច្នៃប្រឌិតថ្មី។គម្រោង “ផែនការ៥ឆ្នាំលើកទី១៤” របស់ប្រទេសចិន បានលើកឡើងថា ប្រកាន់ខ្ជាប់ឋានៈស្នូល នៃការច្នៃប្រឌិតថ្មី ក្នុងការកសាងទំនើប ភាវូបនីយកម្ម ចាត់ទុកការពង្រឹង បច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ ការជាការគាំទ្រផ្នែកយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍជាតិ។

ខែមីនា ឆ្នាំ២០២១ ពេលចុះត្រួតពិនិត្យការងារ នៅសហគ្រាសមួយ នៅខេត្តFujian លោកXiJinping បានចង្អុលបង្ហាញថា គម្រោងរបស់ប្រទេសចិន ត្រូវតែពឹងផ្អែកលើការច្នៃប្រឌិតថ្មី បច្ចុប្បន្ន យើងប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីដោយមិនសួរប្រវត្តិមកពីណា ឱ្យតែអាចរួមចំណែក ដល់ការអភិវឌ្ឍជាតិ គឺជារឿងសំខាន់បំផុត ហើយប្រទេសជាតិនឹងគាំទ្រ យ៉ាងពេញទំហឹង ។

ឆ្នាំ២០២១ សន្ទស្សន៍ច្នៃប្រឌិតថ្មី របស់ប្រទេសចិនបានឡើងលេខរៀងទី១២ លើពិភពលោក ហើយជាប់ចំណាត់ថ្នាក់ទី១ នៃតួអង្គសេដ្ឋកិច្ច ដែលមានប្រាក់ចំណូល ជាកម្រិតមធ្យម ។

“ថ្មី”ក៏ត្រូវបានឆ្លុះបញ្ចាំង ពីការអភិវឌ្ឍន៍បៃតងផងដែរ ។ បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលមនុស្សជាតិ ទាំងអស់ កំពុងប្រឈមមុខ ។ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែង ក្នុងកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុថា “ប្រទេសចិន នឹងខិតខំ សម្រេចបាននូវ ការកាត់បន្ថយបរិមាណ បញ្ចេញឧស្ម័នផ្ទុះកញ្វក់បន្ទាប់ពីឡើង ដល់ចំណុចកំពូលនិនៅឆ្នាំ ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាព កាបូននៅឆ្នាំ ២០៦០ ។
ពេលវេលាដែលប្រទេសចិនសន្យាថា សម្រេចបាននូវពីការកាត់បន្ថយ បរិមាណបញ្ចេញឧស្ម័ន ផ្ទុះកញ្វក់បន្ទាប់ពីឡើង ដល់ចំណុចកំពូលនៅឆ្នាំ ២០៣០ ទៅជាអព្យាក្រឹតភាពកាបូន វាខ្លីជាងពេលវេលា ដែលប្រទេសអភិវឌ្ឍន៍ ដទៃទៀត បានប្រើប្រាស់យ៉ាងច្រើន ហើយត្រូវការកិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសចិន ។ ដើម្បីបំពេញ តាមការសន្យារបស់ខ្លួន ប្រទេសចិនបាន សម្រេចចិត្ត យ៉ាងមុតមាំដើរតាមផ្លូវ នៃការអភិវឌ្ឍបៃតងកាបូន ទាបដោយផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវថាមពល និងឧស្សាហកម្មដទៃទៀត ។

ឆ្នាំ ២០២១ អត្រាគ្របដណ្តប់ព្រៃឈើជាតិរបស់ប្រទេសចិន បានលើសពី ២៣ %ហើយនៅក្នុងបីត្រីមាសដំបូង ការប្រើប្រាស់ថាមពល ក្នុងមួយឯកតា នៃផលិតផល ក្នុងស្រុកសរុបបានធ្លាក់ចុះ ២៣% បើធៀបនឹងរយៈពេលដូចគ្នា នៃ ឆ្នាំ២០២០ ។

“ថ្មី”ក៏ស្ថិតនៅក្នុងការកសាងទំនើបកម្ម ដែលមនុស្សនិងធម្មជាតិ រួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាង ។ ដំរីអាស៊ីព្រៃ ចំនួន ១៥ ក្បាល អាចត្រូវបានពិពណ៌នាថាជា “កំពូលតារា” លំដាប់អន្តរជាតិនៅឆ្នាំ ២០២១ ។ ក្រោមការមើលថែ ពីប្រជាជនចិនធម្មតា រាប់មិនអស់ គ្រួសារដំរីបានបញ្ចប់ការ ធ្វើដំណើររយៈពេលជាង ១១០ ថ្ងៃនិងបានធ្វើដំណើរចម្ងាយជាង ១៣០ គីឡូម៉ែត្រវាបានបង្ហាញ ពីព្រេងនិទានប្រទេសចិនដ៏ទាក់ទាញមួយ ។
ការធ្វើបំលាស់ទី ទៅទិសខាងជើង និងត្រឡប់មកវិញរបស់ដំរី បានឱ្យពិភពលោកឃើញនូវសមិទ្ធិផល នៃការការពារសត្វព្រៃ របស់ប្រទេសចិន ។ប្រទេសចិន នឹងបន្តជំរុញ កិច្ចកសាង អរិយធម៌អេកូឡូស៊ី ការផ្លាស់ប្តូរទៅជា រូបមន្តអភិវឌ្ឍន៍ បៃតង ដ៏ទូលំទូលាយ និងទំនើបកម្មនៃការរួមរស់ ជាមួយគ្នាប្រកបដោយ សុខដុមរមនា រវាងមនុស្សនិងធម្មជាតិ និងរួមគ្នាកសាងសហគមន៍ រួមវាសនាជីវិត តែមួយនៅលើផែនដី ៕

To Top