យេរូសាឡឹម៖ យោងតាមការចេញផ្សាយ របស់ CGTN បានឲ្យដឹងនៅថ្ងៃនេះថា ពីឡុតជាយោធា២រូប បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះ យោធាមួយគ្រឿង កាលពីយប់ថ្ងៃចន្ទ នៅតំបន់ឆ្នេរភាគខាងជើង នៃប្រទេសអ៊ីស្រាអ៊ែល។
អ្នកនាំពាក្យរបស់យោធា បានថ្លែងថា៖ ឧទ្ធម្ភាគចក្រយោធាសម្រាប់ការឃ្លាំមើល ដែនទឹក មានឈ្មោះថា Atalef បានធ្លាក់នៅក្នុងតំបន់ឈូងសមុទ្រ មេឌីទេរ៉ាណេ ក្បែរឆ្នេរសមុទ្រនៃខេត្ត Haifa នៅក្នុងអំឡុងពេល ធ្វើសមយុទ្ធយោធាមួយ ដោយក្នុងនោះវាបានធ្វើឲ្យពីឡុត ចំនួន២នាក់ បានបាត់បង់ជិវិត។
ក្រោយហេតុការណ៍ភ្លាម មេបញ្ជាការកងកម្លាំងទ័ពអាកាស អ៊ីស្រាអ៊ែល លោក Amikam Norkin បានប្រកាសចេញបញ្ជាភ្លាម ឲ្យបញ្ចប់ទៅ នៃការហ្វឹកហាត់ទាំងឡាយ និងជាពិសេស គឺបញ្ចប់ការប្រើប្រាស់ឧទ្ធម្ភាគចក្រ ប្រភេទ Atalef ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី