កីឡា

លោកXiJinping ចុះត្រួតពិនិត្យ​ ការងារនៅកីឡដ្ឋាន ជិះស្គីល្បឿនលឿនជាតិចិន

កីឡដ្ឋានជិះស្គី ល្បឿនលឿនជាតិចិន ដែលត្រូវបានគេហៅថាជា “ខ្សែបូទឹកកក ” ដែលជាទីតាំងប្រកួតកីឡាលើទឹកកក ដែលទើបសាងសង់ថ្មី តែមួយគត់ សម្រាប់ការប្រកួតកីឡាលើកនេះ ហើយក៏ជាកីឡដ្ឋានដ៏សំខាន់នៅក្រុងប៉េកាំង សម្រាប់រៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ផងដែរ ។

កីឡដ្ឋានជិះស្គី ល្បឿនលឿន ជាកន្លែងជិះស្គីល្បឿនលឿន អូឡាំពិករដូវរងាដំបូង បង្អស់លើពិភពលោក ដែលប្រើបច្ចេកវិទ្យា ផលិតទឹកកក ដោយកាបូន ឌីអុកស៊ីត ហើយមានផ្ទៃទឹកកក ដ៏ធំបំផុតនៅអាស៊ី ។ កីឡដ្ឋាននេះច្របាច់បញ្ជូល ពីលក្ខណៈបៃតង ការពារបរិស្ថាន សន្សំថាមពល កាបូនទាបនិងនិរន្តរភាព លើវិស័យគំនិតរចនា បច្ចេកវិទ្យា ការជ្រើសរើសសម្ភារៈ ការប្រតិបត្តិនៃកីឡដ្ឋានជាដើម ។

ក្នុងអំឡុងពេលការប្រកួតកីឡដ្ឋាន “ខ្សែបូទឹកកក” នឹងទទួលខុសត្រូវរៀបចំការប្រកួត ជិះស្គីល្បឿនលឿន ដែលនឹងមានមេដាយមាស សរុបចំនួន ១៤ គ្រឿងដែលជាទីតាំង ប្រកួតមានមេដាយមាសច្រើន ជាងគេក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ៕

To Top