ព័ត៌មានអន្តរជាតិ

ក្នុងឆ្នាំ ២០២១នេះ ជនអន្តប្រវេស ខុសច្បាប់ដល់៣២០០០នាក់ ត្រូវបានជួយសង្គ្រោះជីវិត ចេញពីឆ្នេរសមុទ្រលីប៊ី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាគិតត្រឹមឆ្នាំ២០២១នេះចំនួននៃជនអន្តោប្រវេសខុសច្បាប់ដែលត្រូវបានជួយសង្គ្រោះជីវិតចេញពីឆ្នេរសមុទ្រ
នៃប្រទេសលីប៊ីគឺមានចំនួនរហូតទៅដល់៣២០០០នាក់។

អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការងារអន្តោប្រវេសដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានធ្វើការស្រាវជ្រាវនិងបង្ហាញថាចំនួនសរុបនៃជនភៀសខ្លួនខុសច្បាប់សរុប
មានចំនួនរហូតទៅដល់៣២៤២៥នាក់ដែលត្រូវបានជួយសង្គ្រោះជីវិតចេញពីការព្យាយាមឆ្លងដែនតាមសមុទ្រ។

នៅក្នុងឆ្នាំ២០២១នេះផងដែរគេក៏រកឃើញដែរថាជនអន្តោប្រវេសខុសច្បាប់ដល់ទៅ៦៥៥នាក់ដែលបានបាត់បង់ជីវិតហើយប្រមាណជា៨៩៧នាក់ទៀតបានបាត់ខ្លួននៅក្បែរទៅនឹងឆ្នេរសមុទ្រនៃប្រទេសលីប៊ី។

គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២០ចំនួនជនអន្តោប្រវេសខុសច្បាប់សរុប១១៨៩១នាក់គឺត្រូវបានជួយសង្គ្រោះនិងបញ្ចូនទៅកាន់ប្រទេសលីប៊ីវិញខណៈដែលចំនួនអ្នកបាត់បង់ជីវិតមាន៣៨១នាក់និង៥៩៧នាក់បានបាត់ខ្លួននៅតាមផ្លូវធ្វើដំណើរក្នុងសមុទ្រ៕ ប្រែសម្រួល៖ស៊ុនលី


To Top