ព័ត៌មានអន្តរជាតិ

ការដឹកជញ្ជូន ទំនិញតាមរថភ្លើង រវាងចិននិងវៀតណាម កើនឡើងទ្វេដង ក្នុងឆ្នាំ២០២១

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាគិតនៅក្នុងឆ្នាំ២០២១កន្លងទៅនេះខ្សែរថភ្លើង
ដឹកទំនិញរវាងប្រទេសចិននិងវៀតណាមមានចំនួនដល់ទៅ៣៤៦ដងពោលគឺកើនឡើងទ្វេដងឬប្រមាណជា១០៨ភាគរយធៀបទៅនឹងឆ្នាំចាស់។

គិតចាប់តាំងតែពីពេលដាក់ឲ្យដំណើរការខ្សែរថភ្លើងដំបូងកាលពីខែសីហាឆ្នាំ២០១៧មកទូរថភ្លើងដឹកទំនិញរវាងប្រទេសទាំងពីរបានធ្វើការផ្ទេរទំនិញគ្នាទៅវិញទៅមកលើមុខជាច្រើនដែលរួមមានទាំងកែវកប្បាសផ្លែឈើផលិតផលអេឡិកត្រូនិកនិងសំភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាក្នុងចំណោមការនាំចូលផ្លែឈើសរុបក្នុងនោះផ្លែទុរេនមង្ឃុតមានទៅដល់១៩៤០០តោននៅក្នុងឆ្នាំ២០២១ហើយតាមការព្យាករណ៍
ក្នុងឆ្នាំ២០២២ការដឹកជញ្ជូនទំនិញតាមរថភ្លើងនឹងអាចកើនឡើងដល់៤០០ដង៕ ប្រែសម្រួល៖ស៊ុនលី

To Top