កីឡា

បទវិភាគ ៖ រួមគ្នាចូលរួមការ ប្រកួតកីឡា អូឡាំពិករដូវរងា ប្រទេសចិន ដែលមានភាពស្វិតស្វាញ តស៊ូព្យាយាមបង្ហាញ ឱ្យឃើញនូវកម្លាំង សាមគ្គី

នៅសល់មួយខែទៀត ការប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង នឹងបើកសម្ពោធជាផ្លូវការ ។ ក្នុងនាមជាព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា មុនគេ បន្ទាប់ពីដាក់បញ្ចូល បាវចនាអូឡាំពិក “កាន់តែសាមគ្គីភាព” រួចមក ខណៈការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំង រៀបចំធ្វើ ពិភពលោក ក៏បាននិងកំពុងប្រឈម នឹងការសាកល្បងជាច្រើន ដូចជាកូវីដ១៩ រីកនៅតែបន្ដរីករាលដាល បណ្តាប្រទេសនានា កើតមានវិបតិ្ត ខាងទំនុកចិត្ត ការខ្វែងគំនិតគ្នា និងការប៉ះទង្គិចឥតឈប់ឈរ រហូតដល់បញ្ហាខាងនយោបាយ បានប៉ះពាល់ដល់ការប្រកួត កីឡាដ៏ឱឡារិកលើកនេះ ។ ក្នុងបរិបទបែបនេះ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងរៀបចំ ដោយជោគជ័យ ដោយយកឈ្នះ លើឧបសគ្គទាំងអស់ ប្រការនេះពិតជានឹង បង្កើនចំណងមិត្តភាព រវាងប្រជាជន នៃបណ្តាប្រទេសនានា លើកកម្ពស់ជំនឿចិត្ត របស់ប្រជាជនសម្រាប់យកឈ្នះ លើភាពលំបាក ក៏ដូចជាបំភ្លឺនូវស្មារតី កីឡាអូឡាំពិកស្តីពី “កាន់តែសាមគ្គីភាព”ផងដែរ ។

តាមការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ជិតនឹងបើកធ្វើ សហគមន៍ អន្តរជាតិ បានអំពាវនាវកាន់តែខ្លាំងឡើងៗ ឱ្យសាមគ្គីគ្នាធ្វើកិច្ចសហប្រតិ បតិ្តការ និងប្រឆាំង ចំពោះការយកកីឡា ទៅជាបញ្ហានយោបាយ ។ ថ្លែងក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ លោក Bach ប្រធានគណៈកម្មាធិការ កីឡាអូឡាំពិកអន្តរជាតិ បានគូសបញ្ជាក់ថា វាច្បាស់ណាស់ដែលសហគមន៍ អន្តរជាតិគាំទ្រ ចំពោះការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំង “មានតែមនុស្ស ទាំងអស់ គោរពបាននូវទស្សនៈ ស្តីពីការប្រកួតកីឡាអូឡាំពិក ចាំបាច់ត្រូវឱ្យហួសពីការប៉ះទង្គិច ខាងនយោបាយ ទើបយើងអាច សម្រេចបាននូវបេសកកម្ម សាមគ្គីភាពរបស់ពិភពលោកនេះ ” ។

ក្នុងនាមជាទីក្រុងមុនគេបង្អស់ ដែលបានរៀបចំទាំងការប្រកួតកីឡាអូឡាំពិក រដូវក្ដៅនិងរដូវរងា ក្រុងប៉េកាំងនឹង មិនឱ្យពិភពលោក អស់សង្ឃឹមទេ ។ បច្ចុប្បន្ននេះ ការងារត្រៀមរៀបចំ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានឈានចូលដំណាក់កាល ចុងក្រោយហើយ ។ កីឡដ្ឋានចំនួន ១២កន្លែង បានសាងសង់រួចរាល់អស់ហើយ ព្រមទាំងត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ សម្រាប់រៀបចំការ ប្រកួតទាំងអស់ សំណង់មិនមែន កីឡដ្ឋាន ដូចជាបុរីកីឡាអូឡាំពិក រដូវរងាចំនួន៣កន្លែង និងមជ្ឈមណ្ឌលព័ត៌មាន ជាដើមក៏បានដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ ។

ដោយឡែក ចាប់ពីថ្ងៃទី៥ ខែតុលា ដល់ចុងខែធ្នូ ឆ្នាំ២០២១ កីឡដ្ឋាន ចំនួន៨កន្លែងបានរៀបចំការ ប្រកួតអន្តរជាតិ១០លើក ជាបន្តបន្ទាប់ សកម្មភាពអន្តរជាតិ សបា្តហ៍ បង្វឹកបង្ហាត់៣លើកនិងសកម្មភាព ធ្វើតេស្តសាកល្បងក្នុងស្រុកពីរលើក ។ អត្តពលិក មន្ត្រីអមដំណើរ និងបុគ្គលិកការងារចំនួន ជាង២ពាន់នាក់ ដែលមកពីបរទេសបាន ចូលរួមសកម្មភាពទាំងនេះ ។ នាពេលថ្មីៗ កន្លងទៅនេះ លោក Lusien Velchevសមាជិកក្រុមប្រឹក្សាភិបាល សហគមន៍កីឡា នៃប្រទេសប៊ុលហ្គារី បានសរសេរអត្ថបទវាយតម្លៃថា “ដើម្បីត្រៀមខ្លួនរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងា លើកនេះ ការងាររៀបចំចាត់ចែង របស់ម្ចាស់ផ្ទះបានធ្វើល្អ ពេញលេញ ក្នុងកីឡដ្ឋានទាំងអស់ សុទ្ធតែបានបំពាក់បរិក្ខារ រួចរាល់អស់ហើយ ! និយាយចំពោះអត្តពលិក ចូលរួមការប្រកួតនិងទស្សនិកជន លក្ខណៈសម្បតិ្ត បែបនេះគឺល្អឥតខ្ចោះ !”

មួយខែបន្ទាប់មក ក្រុងប៉េកាំង នឹងបង្ហាញទៅកាន់ពិភពលោក នូវការប្រកួតកីឡា ដ៏ឱឡារិកមួយលើកដែល “មានភាពសាមញ្ញ សុវត្ថិភាពនិងល្អអស្ចារ្យ” នឹងសឱ្យឃើញនូវស្មារតី កីឡា អូឡាំពិក ដើម្បីលើកទឹកចិត្តឱ្យពិភពលោកទាំងមូលជំនះលើជំងឺកូវីដ១៩ និងដើរចេញពីភាព លំបាកលំបិន ។ ពិភពលោកមានការរំពឹង ទុក ចំពោះប្រទេសចិន ប្រទេសចិនក៏បានធ្វើត្រៀម លក្ខណៈរួចហើយដែរ ។ សាមគ្គីភាពជាកម្លាំង សម្រាប់រួមគ្នាឆ្ពោះទៅ រកអនាគត !

To Top