ព័ត៌មានអន្តរជាតិ

អ្នកកាទូតជាន់ខ្ពស់អ៊ឺរ៉ុប បំពេញទស្សនកិច្ចនៅអ៊ុយក្រែនខាងកើត ដើម្បីបង្ហាញការគាំទ្រ និងប្រឆាំងរុស្សី

បរទេស៖ មន្ត្រីអ្នកកាទូតជាន់ខ្ពស់ របស់អ៊ឺរ៉ុបម្នាក់បានធ្វើដំណើរ ទៅបំពេញទស្សនកិច្ចនៅតំបន់ ជួរមុខក្នុងតំបន់អ៊ុយក្រែនខាងកើត ដែលជាកន្លែងមាន ប្រមូលផ្តុំផងដែរទៅដោយ ក្រុមប្រយុទ្ធគាំទ្រដោយរុស្សី។

ដំណើរទស្សនកិច្ចដែលបាន ធ្វើឡើងកាលពីថ្ងៃពុធក៏បាន ជាសញ្ញាក្នុងការបង្ហាញពីការគាំទ្រ និងប្រឆាំងយ៉ាងដាច់ខាត ចំពោះសំពាធដោយរុស្សីផងដែរ ចំពោះបញ្ហាតាមព្រំដែននេះ។

កន្លងមកអ៊ឺរ៉ុបតែងតែព្រមានដែរថា រុស្សីនឹងទទួលផលលំបាក និងការខាតបង់ជាមិនខានប្រសិន បើពួកគេសម្រេចចិត្តក្នុង ការវាយប្រហារមកលើអ៊ុយក្រែន ក្នុងករណីណាមួយនោះ។

គួរឲ្យដឹងដែរថាលោក Josep Borrell មន្ត្រីជាន់ខ្ពស់ដំបូងបំផុត របស់អ៊ឺរ៉ុបគិតចាប់តាំងតែពីជម្លោះឆ្នាំ២០១៤ បានធ្វើដំណើរមកដល់ តំបន់ព្រំដែនតាមរយៈឧទ្ធម្ភាគចក្រ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top