ព័ត៌មានអន្តរជាតិ

អ៊ីតាលី ពង្រឹងវិធានការបន្ថែម ខណៈករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងកើនឡើងខ្លាំង

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ ប្រទេសអ៊ីតាលី បានបង្កើនវិធានការណ៍ប្រឆាំង នឹងការរីករាលដាលនៃវីរុសកូរ៉ូណា ហើយធ្វើឲ្យបង្កើនការចាក់វ៉ាក់សាំង ដល់ពលរដ្ឋអាយុ៥០ឆ្នាំ និងលើសពីនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ដ៏អាក្រក់ ដែលបង្កដោយវីរុសបំប្លែងខ្លួនថ្មី Omicron ។

សម្រាប់ពលរដ្ឋដែលមិនមានការងារធ្វើ ហើយវិធានការចុងក្រោយបង្អស់ នឹងចូលជាធរមានភ្លាមៗ បន្ទាប់ពីបានប្រកាសជា ផ្លូវការរបស់ប្រទេសនេះ និងសម្រាប់សាធារណៈ និងកម្មករឯកជន ហើយការពង្រឹងការងារ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែកុម្ភៈ ។ វិធានការណ៍នេះមានសុពលភាព រហូតដល់ថ្ងៃទី១៥ ខែមិថុនា ។

ផ្ទាំងពាណិជ្ជកម្ម

កញ្ចប់ថ្មីនេះ ត្រូវបានអនុម័តដោយ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី Mario Draghi ។ វាបានកើតឡើងតែមួយថ្ងៃគត់ បន្ទាប់ពីការណែនាំការបន្ថយលើ ការធ្វើចត្តាឡីស័កសម្រាប់ ពលរដ្ឋដែលបានចាក់វ៉ាក់សាំង និងបង្កើនការរឹតបន្តឹង សម្រាប់ពលរដ្ឋដែល មិនបានចាក់ថ្នាំការពារជំងឺ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×