ព័ត៌មានអន្តរជាតិ

សវនកម្មជាតិ ១១ខែឆ្នាំ២០២១ ចិនប្រមូលបានប្រាក់ ទំហំ៤៧ពាន់លានដុល្លារ មកវិញ

បរទេស៖និយតករសវនកម្មរបស់ប្រទេសចិននៅសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីណែនាំឲ្យក្រុមមន្ត្រី រដ្ឋាភិបាលក្នុងការបន្តពិនិត្យពិ ច័យឲ្យបានម៉ត់ចត់ឡើងវិញក្នុងពេលដំណើរការសវនកម្មជាតិ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេល ដែលនិយតករសវនកម្មរបស់ប្រទេសចិនបានប្រមូលប្រាក់បានមកវិញក្នុងទំហំ រហូតទៅដល់៣០០ពាន់យ័នឬប្រមាណជា ៤៧,០៤ពាន់លានដុល្លារ។

ទឹកប្រាក់ដ៏ច្រើនទាំងនោះគឺជាចំនួន ទឹកប្រាក់ដែលបានមកវិញពីការធ្វើសវនកម្មជាតិ ក្នុងចន្លោះពេល១១ខែក្នុងឆ្នាំ២០២១នេះ ទៅលើខ្ទង់ចំណាយប្រចាំឆ្នាំ ព្រមទាំងចំណូល ពន្ធដែលត្រូវបានកាត់បន្ថយនាពេលកន្លងមកផងដែរ។

មន្ត្រីជាន់ខ្ពស់ជាតិសម្រាប់កិច្ចការងារសវនកម្មជាតិ ក៏បានលើកឡើងដែរថាការិយាល័យសវនកម្មនឹងធ្វើការស៊ើបអង្កេតទៅលើកិច្ចព្រមព្រៀង ទាំងឡាយនិងដោះស្រាយបញ្ហាទាំងអស់ឲ្យបាន រួចរាល់ដើម្បីត្រៀមខ្លួនអនុវត្តកញ្ចប់ ថវិកាជាតិក្នុងឆ្នាំ២០២២៕

ប្រែសម្រួល៖ស៊ុនលី

To Top