ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មមន្ត្រីគុយបា ៦នាក់ ជុំវិញការបង្ក្រាបលើ បាតុករកាលពីថ្ងៃទី១១ កក្កដា

បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានផ្តោតគោលដៅដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលគុយបាចំនួន ៨រូប ហាមឃាត់មិនឲ្យធ្វើដំណើរ ចូលសហរដ្ឋអាមេរិក ដោយចោទពីបទថា មន្ត្រីទាំងនោះបានចូលរួមក្នុងការ បង្ក្រាបលើក្រុមអ្នកតវ៉ា កាលពីរដូវក្តៅឆ្នាំមុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា មន្ត្រីគុយបាទាំងនោះ មានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ង បំបិទមាត់ប្រជាជនគុយបា តាមរយៈការបង្ក្រាប ការចាប់ឃុំឃាំងដោយខុសច្បាប់ និងការចាប់ដាក់ពន្ធនាគារយ៉ាងព្រៃផ្សៃ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តថា “បុគ្គលទាំង៨រូបនេះ រួមមានទាំងមន្ត្រីគុយបា ពាក់ព័ន្ធការចាប់ឃុំឃាំង ការកាត់ទោសនិងចាប់ក្រុមអ្នកតវ៉ា ដោយសន្តិវិធីដាក់ពន្ធនាគារ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំមិញនេះ មនុស្សរាប់ពាន់នាក់ បានដើរតាមដងផ្លូវក្នុងប្រទេសគុយបា ធ្វើការតវ៉ាឲ្យមានកំណែទម្រង់សេដ្ឋកិច្ច ស្របពេលមានការខ្វះខាតទំនិញ និងការផ្គត់ផ្គង់ឱសថ នៅក្នុងអំឡុងពេលរាតត្បាតនៃជម្ងឺកូវីដ១៩ ហើយវាជាំបាតុកម្មដ៏ធំបំផុត ប្រឆាំងរដ្ឋាភិបាល ដែលប្រទេសកុម្មុយនិស្តនេះ បានជួបក្នុងរយៈពេលជាច្រើន ទសវត្សកន្លងមក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top