ព័ត៌មានអន្តរជាតិ

ស្លាប់៩នាក់ និងរាប់រយនាក់ ធ្លាក់ខ្លួនឈឺរាគរូស ក្រោយរងការវាយប្រហារ ដោយព្យុះទីហ្វុង នៅក្នុងប្រទេស ហ្វីលីពីន

ម៉ានីល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ថា មនុស្ស៩នាក់បានស្លាប់ និងរាប់រយនាក់ បានធ្លាក់ខ្លួនឈឺ ដោយជំងឺរាគរូស នៅក្នុងតំបន់ នៃប្រទេសហ្វីលីពីន ដែលត្រូវបានបំផ្លាញ ដោយព្យុះទីហ្វុង កាលពីខែមុន ហើយក្រុមមន្ត្រី ផ្តល់ជំនួយបានព្រមាន អំពីវិបត្តិសុខភាព ខណៈដែលមនុស្សរាប់លាននាក់ តស៊ូដើម្បីធានាបាននូវទឹកស្អាត និង អាហារហូបចុក ។

ក្នុងរយៈពេល៣សប្តាហ៍ បន្ទាប់ពីព្យុះទីហ្វុង Rai បានវាយប្រហារ មកលើដែនកោះភាគខាងត្បូង និងភាគកណ្តាល ដោយបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងសម្លាប់មនុស្ស ជាង៤០០នាក់ ។ ក្រុមការងារជួយសង្គ្រោះ នៅតែបន្តផ្តល់ការផ្គត់ផ្គង់ ដល់ប្រជាជនដែលជាប់គាំង ដែលចាកចេញពីផ្ទះសម្បែង ដោយព្យុះនេះ ។

ផ្ទាំងពាណិជ្ជកម្ម

ការិយាល័យប្រចាំតំបន់ របស់នាយកដ្ឋានសុខភាពហ្វីលីពីន បានឲ្យដឹងថា មនុស្ស៩៩នាក់ បានស្លាប់ ដោយសារការខ្វះជាតិទឹក ក្នុងខ្លួនដែលបណ្តាល មកពីជំងឺរាគរូសនៅលើកោះ Dinagat ដែលមាន ពលរដ្ឋក្រីក្រ និងកោះរមណីយដ្ឋាន Siargao ដែលនៅជិតខាងនោះ ដែលត្រូវបានគេស្គាល់ថា ជាកន្លែងជិះទូកកម្សាន្ត ។

សរុបចំនួន៨៩៥ករណីត្រូវបានកត់ត្រានៅទីនោះ ចាប់តាំងពីព្យុះទីហ្វុងបានវាយប្រហារ ដែលភាគច្រើន ក្នុងចំណោមអ្នកគ្មានផ្ទះសម្បែងចាកចេញពីផ្ទះ ខណៈដែលរដ្ឋាភិបាល និងភ្នាក់ងារជំនួយប្រញាប់ប្រញាល់ សាងសង់កន្លែងព្យាបាល និងផ្គត់ផ្គង់ទឹកសង្គ្រោះបន្ទាន់ ។ លោក Ernesto Pareja អ្នកនាំពាក្យនាយកដ្ឋានខងលើ បានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top
×