ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Mahathir ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ចំនួន២លើកត្រឹមតែប៉ុន្មាន សប្តាហ៍ប៉ុណ្ណោះ

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃសុក្រ តែប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោកត្រូវបានចាកចេញ បន្ទាប់ពីពិនិត្យ សុខភាពរួច ។
វិទ្យាស្ថានជាតិ ផ្នែកបេះដូង បានឲ្យដឹងថា បុរសវ័យ៩៦ឆ្នាំ ត្រូវបានអនុញ្ញាតសម្រាប់ “នីតិវិធីវេជ្ជសាស្រ្ត” ប៉ុន្តែមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតនោះទេ ។

អតីត នាយករដ្ឋមន្ត្រី ត្រូវបានផ្តល់ការពិនិត្យសុខភាព ពេញលេញជាមួយ នឹងការស៊ើបអង្កេតជាច្រើនថ្ងៃ នៅមន្ទីរពេទ្យឯកទេសបេះដូង ដូចគ្នាកាលពីពាក់កណ្តាលខែធ្នូ ដោយគ្រូពេទ្យបានឲ្យចាកចេញ បន្ទាប់ពីគាត់បានសម្រាកមួយ សប្តាហ៍ក្រោយមក។

គេបានដឹងថា លោក Mahathir ធ្លាប់មានបញ្ហាបេះដូង នាពេលកន្លងមក ដោយទទួលរងការគាំងបេះដូង ជាច្រើនដង និងទទួលការវះកាត់ផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

គាត់គឺជាឥស្សរជននយោបាយដ៏លេចធ្លោបំផុត របស់ម៉ាឡេស៊ី នៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយបានបម្រើការ ជានាយករដ្ឋមន្ត្រី២ដង ក្នុងរយៈពេលសរុប២៤ឆ្នាំ ។

គាត់គឺជាមេដឹកនាំពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ បន្ទាប់មកបានវិលត្រឡប់មកកាន់អំណាចវិញ នៅឆ្នាំ២០១៨ នៅអាយុ៩២ ឆ្នាំក្នុងនាមជាប្រធាន ក្រុមចម្រុះកំណែទម្រង់ ។

ប៉ុន្តែរដ្ឋបាលនោះ បានដួលរលំក្នុងឆ្នាំ២០២០ ដោយសាររឿងចម្រូងចម្រះគ្នាកើតឡើង ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top
×