ព័ត៌មានអន្តរជាតិ

ស្លាប់១៦៤នាក់ និងជិត៦.០០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកាហ្សាស្ថាន ក្រោយផ្ទុះអំពើហិង្សា

អាល់ម៉ាទី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍នៅថ្ងៃអាទិត្យ ដោយដកស្រង់សម្តី របស់ក្រសួងសុខាភិបាលថា មនុស្សជាង១៥០នាក់បានស្លាប់ និងជិត៦.០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាហ្សាស្ថាន បន្ទាប់ពីកុបកម្មហិង្សា នៅក្នុងប្រទេសដ៏ធំបំផុតនៅអាស៊ីកណ្តាលនៅក្នុងសប្តាហ៍នេះ ។

ប្រទេសសម្បូរថាមពលដែលមានប្រជាជន១៩លាននាក់ត្រូវបានរំជើបរំជួលដោយភាពចលាចលរយៈពេល១សប្តាហ៍ដោយមានជនបរទេសមួយចំនួនត្រូវបានឃុំខ្លួនដោយសារភាពចលាចល ។

តួលេខថ្មីដែលមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យបានសម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្លាប់ ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីបានលើកឡើងថា “ឧក្រិដ្ឋជនប្រដាប់អាវុធ” ចំនួន២៦នាក់ត្រូវបានសម្លាប់ ហើយមន្ត្រីសន្តិសុខ១៦នាក់បានស្លាប់ ។

ប្រធានាធិបតីប្រទេសនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះថា សរុបមនុស្ស៥.៨០០នាក់ត្រូវបានឃុំខ្លួនដើម្បីការសាកសួរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top