ព័ត៌មានអន្តរជាតិ

កិច្ចចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុងវីយែន កំពុងកើតមានជម្លោះ

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចា នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា ជម្លោះ ឬហៅថា “វង់ក្រចកបើកចំហ” កំពុងមានការថយចុះនៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន ដែលកំពុងបន្ត ។

លោក Bagheri Kani បានធ្វើការកត់សម្គាល់ នៅចុងបញ្ចប់នៃកិច្ចប្រជុំរវាង តំណាងនៃប្រទេសអ៊ីរ៉ង់ និងភាគីផ្សេងទៀត ដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ មុនពេលចាកចេញ ពីសណ្ឋាគារ Coburg ក្នុងទីក្រុងវីយែន ជាកន្លែង ដែលការចរចាអំពីកម្មវិធី នុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ កំពុងបន្ត ។

អ្នកចរចាអ៊ីរ៉ង់ ក៏បានប្រាប់អ្នកសារព័ត៌មានថា កិច្ចចរចាកំពុងឆ្ពោះទៅមុខ និង កំពុងឈានទៅមុខ ប៉ុន្ដែមិនបានប្រាប់ពីភាពរីកចម្រើន នៃដំណើរការចរចានោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រទេសអ៊ីរ៉ង់ និងប្រទេសហត្ថលេខីចំនួន៥ ផ្សេងទៀតនៃកតិកាសញ្ញានុយក្លេអ៊ែរអ៊ីរ៉ង់ គឺ ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបើកកិច្ចចរចា នៅទីក្រុងវីយែន ដោយមានសហរដ្ឋអាមេរិក ចូលរួមដោយប្រយោល ក្នុងគោលបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង ដែលទីក្រុងវ៉ាស៊ីនតោន បានលាឈប់ ។ ក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់អតីត ប្រធានាធិបតីលោក ដូណាល់ ត្រាំ ៕

To Top